ព្រះត្រៃបិដក ភាគ ៦២

​ព្រះនាង​នារី​ ​មាន​ព្រះបាទ​ដ៏​ក្រហម​ល្អ​ ​ប្រកបដោយ​លំអ​ ​(​៥យ៉ាង​)​ ​មាន​ខែ្ស​រឹត​ជា​វិការៈ​នៃ​មាស​ ​និង​កែវមណី​ ​មាន​ដួង​ព្រះនេត្រ​ប្រា​កដ​សើ្ម​ដោយ​ភ្នែក​សត្វ​ព្រាប​ ​មាន​សរីរៈ​ដ៏​ល្អ​ ​មាន​រឹម​ព្រះ​ឱស្ឋ​រលីង​ ​ល្អ​ដូចជា​ផ្លែ​ទន្លាប់​ ​មាន​ចង្កេះ​រៀវ​។​ ​ព្រះនាង​នារី​មាន​ចង្កេះ​រៀវ​ដូច​វល្លិ​នាគ​លតា​ ​ដែល​លូតលាស់​ល្អ​ ​ឬដូច​ក្តារហ៊ឹង​ ​(​ជា​វិការៈ​នៃ​មាស​)​ ​ព្រះកេស​របស់​ព្រះនាង​នារី​នោះ​ ​វែង​ ​មាន​ចុង​ខ្មៅ​ង​បន្តិច​ ​ដូច​ចុង​កំបិត​។​ ​ព្រះ​នា​ងន​ន្ទា​ទេវី​ ​មាន​ដួង​ព្រះនេត្រ​ថ្លាយង់​ ​ដូចជា​ភ្នែក​នៃ​កូន​ម្រឹគ​កើត​ ​(​បានមួយខួប​)​ ​ឬដូច​ជា​អណ្តាត​ភ្លើង​ក្នុង​ហេមន្តរដូវ​ ​ពុំ​នោះ​សោត​ ​ដូចជា​ស្ទឹង​ដ៏​ដេរដាស​ដោយ​ដើម​ឫស្សី​តូច​ ​ៗ​ ​ទាំងឡាយ​ ​ទៀប​ជ្រោះ​ភ្នំ​។​ ​ព្រះ​នា​ងន​ន្ទា​ទេវី​ ​មាន​ព្រះ​ឧរូ​ល្អ​ ​ដូច​ប្រមោយដំរី​ ​មាន​ស្តន​ទាំងគូ​ល្អ​ដូច​ផ្លែ​ទន្លាប់​ដ៏​ប្រសើរ​ ​មិន​ខ្ពស់​ពេក​ ​មិន​ទាប​ពេក​ ​មិនមែន​ឥត​ព្រះ​លោមា​ ​មិនមែន​មាន​ព្រះ​លោមា​ច្រើនពេក​។​ ​បពិត្រ​ព្រះអង្គ​មាន​ពាហនៈ​បរិបូណ៌​ដោយ​សិរី​ ​ព្រះអង្គ​ត្រេកអរ​ដោយ​មរណៈ​នៃ​ព្រះ​នា​ងន​ន្ទា​ទេវី​ដោយពិត​ ​ឯខ្ញុំ​ព្រះអង្គ​ ​និង​ព្រះ​នា​ងន​ន្ទា​ ​នឹង​ទៅកាន់​សំណាក់​យមរាជ​ដោយពិត​។​
 [​២៧៧​]​ ​(​ព្រះបាទ​ចូឡ​នី​.​.​.​)​ ​អ្នក​បាន​រៀន​កលមាយា​ជា​ទិព្វ​ ​ហើយ​បាន​ធ្វើ​ឧបាយ​បំបាំងភ្នែក​ឬ​ ​បាន​ជា​អ្នក​ដោះលែង​ព្រះបាទ​វិទេហៈ​ជាស​ត្រូវ​នៅក្នុង​កណ្តាប់​ដៃ​នៃ​យើង​បាន​។​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 636873433407490640
ទៅកាន់ទំព័រ៖