ព្រះត្រៃបិដក ភាគ ៦២
[២៧៨] (មហោសធ...) បពិត្រមហារាជ បណ្ឌិតទាំងឡាយក្នុងលោកនេះ រមែងរៀននូវកលមាយាជាទិព្វដោយពិត ពួកបណ្ឌិតជនអ្នកមានសេចក្តីដឹងនោះ ទើបដោះខ្លួន (ចាកទុក្ខបាន) ពួកយោធាកេ្មង ៗ អ្នកបំរើរបស់ទូលព្រះបង្គំជាអ្នកឈ្លាស ជាអ្នកកាត់ផ្តាច់នូវទីត ព្រះបាទវិទេហៈយាងទៅកាន់ក្រុងមិថិលាតាមផ្លូវដែលពួកជនទាំងនេះធ្វើទុកហើយ។
[២៧៩] បពិត្រមហារាជ សូមព្រះអង្គសេ្តចទតឧម្មង្គ ដែលពួកជាងសាងទុកល្អហើយ សូមព្រះអង្គទតឧម្មង្គដ៏ល្អរុងរឿង (ដោយរបៀប) នៃដំរី សេះ រថ និងពលថ្មើរជើង ដែលគេធ្វើឲ្យសម្រេចហើយដោយល្អ។
[២៨០] (ព្រះបាទចូឡនី...) ម្នាលមហោសធ ជាលាភរបស់អ្នកដែនវិទេហៈដោយពិត បណ្ឌិតទាំងឡាយបែបដូចជាអ្នកនេះ នៅក្នុងដំណាក់ ក្នុងដែនរបស់ព្រះរាជាណា (ជាលាភរបស់ព្រះរាជានោះពិត)។
[២៨១] យើងនឹងឲ្យគ្រឿងចិញ្ចឹមជីវិត និងវត្ថុ គ្រឿងរក្សា គឺស្រុក និងនិគម ទាំងបាយ និងថ្លៃឈ្នួលជាទេ្វគុណដល់អ្នក ទាំងឲ្យភោគសម្ប័ទដ៏ធំទូលាយទៀត អ្នកចូរបរិភោគ ចូររីករាយតាមប្រាថ្នាចុះ អ្នកកុំទៅរកព្រះបាទវិទេហៈឡើយ ព្រះបាទវិទេហៈ នឹងធ្វើអ្វីដល់អ្នក។
ID: 636873433661685179
ទៅកាន់ទំព័រ៖