ព្រះត្រៃបិដក ភាគ ៦២

 ​[​២៨៦​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​សេនា​ប្រកបដោយ​អង្គ​ ​៤​ ​គឺ​សេនា​ដំរី​ ​សេនា​សេះ​ ​សេនា​រថ​ ​និង​សេនា​ថ្មើរជើង​នោះ​ ​ប្រាកដជា​មាន​ច្រើន​ ​មាន​សភាព​គួរខ្លាច​ ​តើ​បណ្ឌិត​ទាំងឡាយ​សំគាល់​ដូ​ចមេ្តច​ហ្ន៎​។​
 [​២៨៧​]​ ​(​អាចារ្យ​សេន​កៈ​.​.​.​)​ ​បពិត្រមហារាជ​ ​សេចក្តី​ត្រេកអរ​យ៉ាង​ខ្ពង់ខ្ពស់​ ​រមែង​ប្រាកដ​ដល់​ព្រះអង្គ​ ​មហោសធ​នាំ​យក​អង្គ​នៃ​សេនា​ទាំងពួង​មកដល់​ហើយដោយ​សួស្តី​។​
 [​២៨៨​]​ ​(​ព្រះបាទ​វិទេហៈ​.​.​.​)​ ​ម្នាល​មហោសធ​ ​ជន​ទាំង​ ​៤​ ​នាក់​ ​នាំ​មនុស្ស​ស្លាប់​ទៅ​ចោល​ក្នុង​ព្រៃស្មសាន​ ​(​ហើយ​ត្រឡប់​មក​)​ ​យ៉ាងណា​ ​ពួក​យើង​បោះបង់​អ្នក​ចោល​ ​ក្នុង​ដែន​គប្បី​លះ​ហើយ​ ​ត្រឡប់​មក​ក្នុង​ទីនេះ​ក៏​ដូច្នោះ​។​ ​កាលបើ​ដូច្នេះ​ ​អ្នកចេះ​ដោះខ្លួន​ឲ្យ​រួចមក​ ​ដោយហេតុ​ដូ​ចមេ្តច​ ​ដោយ​បច្ច័យ​ដូ​ចមេ្តច​ ​ដោយដំណើរ​ដូ​ចមេ្តច​។​
 ​[​២៨៩​]​ ​(​មហោសធ​.​.​.​)​ ​បពិត្រ​ក្សត្រិយ៍​ព្រះនាម​វិទេហៈ​ ​ទូលព្រះបង្គំ​បានការ​ពារ​នូវ​សេចក្តី​ដោយ​សេចក្តី​ ​នូវ​ការ​ប្រឹក្សា​ដោយ​ប្រឹក្សា​ ​ទូលព្រះបង្គំ​បានការ​ពារ​សេ្តច​ ​ដូចជា​សាគរ​ការពារ​ជម្ពូទ្វីប​ដូច្នោះ​។​ ​ព្រះបាទ​ចូឡ​នី​ ​បាន​ប្រទាន​មាស​ឆ្តោ​រ​ ​១០០០​ ​និង​ស្រុក​ចំនួន​ ​៨០​ ​ក្នុង​ដែន​កាសី​ដល់​ទូលព្រះបង្គំ​ ​ប្រទាន​ទាសី​ ​៤០០​ ​និង​ភរិយា​ ​១០០​ ​ដល់​ទូលព្រះបង្គំ​ ​ទូលព្រះបង្គំ​ជា​អ្នកនាំ​អង្គ​នៃ​សេនា​ទាំងពួង​ ​មក​ក្នុង​ទីនេះ​ដោយ​សួស្តី​។​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 636873434195115690
ទៅកាន់ទំព័រ៖