ព្រះត្រៃបិដក ភាគ ៦២

​ភូរិ​ទត្ត​ជាតក​ ​ទី៦​


 [​២៩៤​]​ ​(​នាគ​ទាំង​ ​៤​ ​ក្រាបបង្គំទូល​ថា​)​ ​រតនៈ​ណាមួយ​ ​មាន​ក្នុង​និវេសន៍​របស់​នាគរាជ​ព្រះនាម​ធតរដ្ឋ​ ​រតនៈ​ទាំងអស់​នោះ​ ​ចូរ​មកដល់​ព្រះអង្គ​ ​សូម​ព្រះអង្គ​ទ្រង់ប្រទាន​ធីតា​ដល់​ព្រះរាជា​យើង​។​
 ​[​២៩៥​]​ ​(​ព្រះបាទ​ព្រហ្មទត្ត​ត្រាស់​ថា​)​ ​វិវាហៈ​ជាមួយនឹង​ពួក​នាគ​ ​យើង​មិនធ្លាប់​ធ្វើ​ក្នុង​កាលណា​ម្តង​ទេ​ ​យើង​នឹង​ធ្វើ​វិវាហៈ​មិន​សមគួរ​នោះ​ ​ដូ​ចមេ្ត​ចកើ​ត​។​
 [​២៩៦​]​ ​(​នាគ​ទាំង​ ​៤​.​.​.​)​ ​បពិត្រ​ព្រះអង្គ​ជាធំ​ជាង​មនុស្ស​ ​ជីវិត​ក្តី​ ​ដែន​ក្តី​ ​ព្រះអង្គ​នឹង​លះបង់​ដោយពិត​ ​កាលបើ​នាគ​ខឹង​ហើយ​ ​ព្រះរាជា​ទាំងឡាយ​ប្រហែល​នឹង​ព្រះអង្គ​ ​មិន​គង់​ព្រះជន្ម​នៅ​យូរ​ទេ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ព្រះអង្គ​ណា​ជា​មនុស្ស​ ​ព្រះអង្គ​នោះ​ ​មិន​មាន​ឫទ្ធិ​ ​មើលងាយ​ព្រះរាជា​ដែល​មាន​ឫទ្ធិ​ ​ជា​កូនបង្កើត​នៃ​ព្រះបាទ​វរុណៈ​ ​ដែល​កើត​ក្នុង​ទន្លេ​យមុនា​។​
 [​២៩៧​]​ ​(​ព្រះរាជា​.​.​.​)​ ​យើង​មិន​មើលងាយ​ព្រះបាទ​ធតរដ្ឋ​ដ៏​មានយស​ទេ​ ​ព្រោះថា​ ​ព្រះបាទ​ធតរដ្ឋ​ ​ជាធំ​ជាង​នាគ​ទាំងឡាយ​ដ៏​ច្រើន​។​ ​ពស់​ទុកជា​មាន​អានុភាព​ច្រើន​ ​ក៏​មិន​សមគួរ​នឹង​ធីតា​របស់​យើង​ទេ​ ​ចំណែកខាង​យើង​ ​ជា​ក្សត្រិយ៍​របស់​អ្នក​ដែន​វិទេហៈ​ ​ធីតា​ ​(​របស់​យើង​)​ ​ឈ្មោះ​សមុទ្ទ​ជា​ ​មាន​ជាតិ​ដ៏​ប្រសើរ​។​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636873434813891082
ទៅកាន់ទំព័រ៖