ព្រះត្រៃបិដក ភាគ ៦២

 [​២៩៨​]​ ​(​ព្រះបាទ​ធតរដ្ឋ​.​.​.​)​ ​ពួក​នាគ​ឈ្មោះ​កម្ពល​ស្ស​ត​រា​(​១​)​ ​ចូរ​ក្រោក​ឡើង​ ​អ្នក​ចូរ​ប្រាប់​នាគ​ទាំងអស់​ថា​ ​នាគ​ទាំងឡាយ​ ​ចូរ​ទៅកាន់​ក្រុង​ពារាណសី​ ​តែ​កុំ​បៀតបៀន​បុគ្គល​ណាមួយ​ឡើយ​។​
 [​២៩៩​]​ ​នាគ​ទាំងឡាយ​ដែល​មាន​សរីរៈ​ធំ​ ​ចូរ​សំយុង​ខ្លួន​ក្នុង​និវេសនដ្ឋាន​ទាំងឡាយ​ ​ក្នុង​ស្រះ​ ​ត្រង់​ផ្លូវ​ដើរ​ ​ក្នុង​ព្រះលាន​ ​លើ​ចុងឈើ​ ​និង​លើ​កោ្លង​ទ្វារ​។​ ​ចំណែកខាង​ខ្ញុំ​ ​មាន​កាយ​ធំ​សសុទ្ធ​ ​នឹង​ព័ទ្ធ​បុរី​ដែល​ធំ​ទូលាយ​ ​ដោយ​ភ្នេន​ទាំងឡាយ​ ​នឹង​ញ៉ាំង​ភ័យ​ឲ្យ​កើតឡើង​ដល់​ពួក​អ្នក​ដែន​កាសី​។​
 ​[​៣០០​]​ ​នាគ​ទាំងឡាយ​ ​មាន​សម្បូរ​ដ៏​ច្រើន​ ​បាន​ស្តាប់​ពាក្យ​ព្រះបាទ​ធតរដ្ឋ​នោះ​ហើយ​ ​ក៏​ចូល​ទៅកាន់​ក្រុង​ពារាណសី​ ​តែ​មិន​បៀតបៀន​បុគ្គល​ណាមួយ​ឡើយ​។​ ​នា​គ​ទំាង​ឡាយ​ដែល​មាន​សរីរៈ​ធំ​ ​ក៏​សំយុង​ខ្លួន​ក្នុង​និវេសនដ្ឋាន​ ​ក្នុង​ស្រះ​ ​ត្រង់​ផ្លូវ​ដើរ​ ​ក្នុង​ព្រះលាន​ ​លើ​ចុងឈើ​ ​និង​លើ​ក្លោងទ្វារ​។​ ​នារី​ទាំងឡាយ​ជាច្រើន​ ​បានឃើញ​នាគ​ទាំង​នុ៎ះ​ ​កំពុង​សំយុង​ខ្លួន​ ​លុះ​ឃើញ​ពួក​នាគ​បើកពពារ​ ​កំពុង​ឲ្យ​សម្លេង​រឿយ​ ​ៗ​ ​ក៏​កន្ទក់កន្ទេញ​។​ ​
​(​១​)​ ​ពួក​នាគ​ដែល​មានឈ្មោះ​យ៉ាងនេះ​ ​គឺជា​ពួក​នាគ​នៅ​ក្បែរ​ជើងភ្នំ​សិនេរុ​ ​ត្រូវជា​ញាតិ​ខាង​មាតា​របស់​ព្រះបាទ​ធតរដ្ឋ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636873435163681088
ទៅកាន់ទំព័រ៖