ព្រះត្រៃបិដក ភាគ ៦២

​ពួក​ជន​ក្នុង​ពារាណសី​ ​តក់ស្លុត​ ​ក្តៅក្រហាយ​ ​ក៏​លើកដៃ​កន្ទក់កន្ទេញ​ថា​ ​សូម​ព្រះអង្គ​ប្រទាន​ធីតា​ ​ដល់​នាគរាជ​។​
 [​៣០១​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​អ្នកជា​អ្វី​ ​មាន​ភ្នែក​ក្រហម​ ​មាន​ចនោ្លះ​ស្មា​ទូលាយ​ ​(​អង្គុយ​)​ ​ក្នុង​កណ្តាល​នៃ​ព្រៃ​ ​ជាទី​នាំមក​បូជា​ដោយ​ផ្កាឈើ​ ​ស្រី​ទាំង​ ​១០​ ​នាក់​ ​ជា​អ្វី​ ​ដែល​ទ្រទ្រង់នូវ​សង្វារ​ជា​វិការៈ​នៃ​មាស​ ​មាន​សំពត់​ដ៏​ល្អ​ ​កំពុង​ឈរ​សំពះ​។​ ​អ្នកជា​អ្វី​ ​មានដៃ​ធំ​រុងរឿង​ក្នុង​កណ្តាល​ព្រៃ​ ​ដូច​ភ្លើង​ឆេះ​នូវ​ឆ្នាំង​ខ្លាញ់​ ​អ្នកជា​យក្ស​ណាមួយ​ ​ដែល​មាន​សក្តិ​ធំ​ឬ​ ​ឬ​ជានា​គ​មាន​អានុភាព​ធំ​។​
 [​៣០២​]​ ​(​ភូរិ​ទត្ត​នាគរាជ​.​.​.​)​ ​ខ្ញុំ​ជានា​គ​មាន​ឫ​ទិ្ធ​ ​មាន​តេជះ​ ​ដែលគេ​កន្លង​មិនបាន​ ​ប្រសិនជា​ខ្ញុំ​ក្រោធ​ ​អាច​ចឹក​សូម្បី​នូវ​អ្នកជនបទ​ ​ដែល​បរិបូណ៌​ ​(​ដោយ​ភោគៈ​)​ ​ដោយ​តេជះ​បាន​។​ ​ឯ​មាតា​របស់ខ្ញុំ​ ​ឈ្មោះ​សមុទ្ទ​ជា​ ​បិតា​របស់ខ្ញុំ​ឈ្មោះ​ធតរដ្ឋ​ ​ខ្ញុំ​ជា​ប្អូន​នៃ​នាគរាជ​ឈ្មោះ​សុ​ទស្សនៈ​ ​ជន​ទាំងឡាយ​ស្គាល់​ខ្ញុំ​ថា​ ​ភូរិ​ទត្ត​។​
 [​៣០៣​]​ ​លោក​រមែង​ឃើញ​អន្លង់​ទឹក​ណា​ដ៏​ជ្រៅ​ ​ដែល​ហូរ​គួច​សព្វកាល​ ​ជា​អន្លង់​ទឹក​គួរខ្លាច​ ​អន្លង់​ទឹក​នោះ​ជា​ទិព្វ​ ​ជា​លំនៅ​របស់ខ្ញុំ​ ​មាន​ជម្រៅ​ច្រើន​រយ​នៃ​ជួរ​បុរស​។​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636873435419085697
ទៅកាន់ទំព័រ៖