ព្រះត្រៃបិដក ភាគ ៦២
អ្នកកុំខ្លាច ចូរចូលទៅកាន់ស្ទឹងយមុនា មានទឹកខៀវ (ដែលហូរមក) អំពីកណ្តាលព្រៃ ជាកន្លែងដែលក្ងោក និងក្រៀលយំ ជាស្ទឹងត្រជាក់ក្សេមក្សាន្ត ជាលំនៅរបស់ពួកអ្នកមានវត្ត។
[៣០៤] ម្នាលព្រាហ្មណ៍ អ្នកព្រមទាំងកូនមកដល់ភពនាគនោះហើយ នឹងបានប្រពន្ធ ម្នាលព្រាហ្មណ៍ យើងនឹងបូជាអ្នកដោយកាមទាំងឡាយរបស់យើង អ្នកចូរនៅឲ្យសុខចុះ។
[៣០៥] (ព្រាហ្មណ៍នេសាទ...) ផែនដីមានផ្ទៃរាបស្មើដោយជុំវិញ មានដើមក្រឹស្នាច្រើន ដេរដាសដោយមេភ្លៀង មានស្មៅខៀវដ៏ឧត្តមល្អ។ ព្រៃជ្រំគួររីករាយ ស្រះបោក្ខរណីទាំងឡាយដែលបុញ្ញកម្មរបស់ព្រះអង្គនិម្មិតល្អហើយ ជាទីរីករាយ ដែលហង្សយំហើយ មានផ្កាឈូកធ្លាក់ចុះ។ សសរមានជ្រុង ៨ ដែលគេធ្វើល្អហើយ ជាវិការៈនៃកែវពៃទូរ្យទាំងអស់ ប្រាសាទទាំងឡាយ មានសសរ ១ ពាន់ ដ៏ពេញដោយនាងកញ្ញាភ្លឺរុងរឿង។ ព្រះអង្គបានដល់នូវវិមានជាទិព្វ ដោយបុណ្យរបស់ព្រះអង្គ ជាវិមានមិនចង្អៀត ជាទីក្សេមគួររីករាយ ប្រកបដោយសេចក្តីសុខយ៉ាងក្រៃលែង។ ខ្ញុំសំគាល់ថាព្រះអង្គ មិនប្រាថា្នវិមានរបស់ព្រះឥន្រ្ទ ជាសហស្សនេត្តទេ ព្រោះថាឫទ្ធិរបស់ព្រះអង្គនេះ ដ៏ធំដូចជាឫទ្ធិនៃព្រះឥន្រ្ទដ៏រុងរឿងដែរ។
ID: 636873435641378411
ទៅកាន់ទំព័រ៖