ព្រះត្រៃបិដក ភាគ ៦២
[៣១៦] (អាលម្ពាយនព្រាហ្មណ៍...) ថ្ងៃនេះខ្ញុំទៅកាន់ផ្លូវពីព្រឹក បានកែវមណីនេះ ដែលពួកនាងនាគភ្នែកក្រហមមួយពាន់ថែរក្សាហើយ។
[៣១៧] (ព្រាហ្មណ៍នេសាទ...) កែវមណីនេះ បើបុគ្គលសន្សំទុកល្អ ថែទាំ បូជាគ្រប់គ្រងល្អ ទុកដាក់ល្អហើយសព្វកាល គប្បីញ៉ាំងប្រយោជន៍ទាំងពួងឲ្យសម្រេចបាន។ តែកាលបើបុគ្គលជាអ្នកប្រាសចាកការថែទាំក្នុងការទុកដាក់ ឬក្នុងការប្រើប្រាស់វិញ កែវមណីនេះ ដែលគេសន្សំទុកដោយមិនត្រូវទំនង នឹងដល់សេចក្តីវិនាស។ អ្នកជាបុគ្គលមិនឈ្លាស មិនគួរគ្រប់គ្រងកែវមណីជាទិព្វនេះទេ អ្នកចូរគ្រប់គ្រងមាសឆោ្តរមួយរយចុះ ចូរឲ្យកែវមណីនេះដល់ខ្ញុំ។
[៣១៨] (អាលម្ពាយនព្រាហ្មណ៍...) កែវមណីនេះ ខ្ញុំមិនគប្បីលក់ដោយគោ ឬដោយរតនៈទាំងឡាយទេ កែវមណីរបស់ខ្ញុំ ដែលកើតអំពីថ្ម បរិបូណ៌ដោយទ្រង់ទ្រាយ ខ្ញុំមិនគប្បីលក់ទេ។
[៣១៩] (ព្រាហ្មណ៍នេសាទ...) បើកែវមណី អ្នកមិនលក់ដោយគោ ឬដោយរតនៈទាំងឡាយទេ ចុះកែវមណី អ្នកនឹងលក់ដោយវត្ថុអ្វី ខ្ញុំសួរហើយ អ្នកចូរប្រាប់សេចក្តីនោះ។
[៣២០] (អាលម្ពាយនព្រាហ្មណ៍) បុគ្គលណា គប្បីបង្ហាញនាគដ៏ធំ មានតេជះដែលគេកន្លងបានដោយក្រ ដល់ខ្ញុំ ខ្ញុំនឹងឲ្យកែវមណីដ៏រុងរឿងដោយតេជះដល់បុគ្គលនោះ។
ID: 636873436527459092
ទៅកាន់ទំព័រ៖