ព្រះត្រៃបិដក ភាគ ៦២

 ​[​៣២១​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​អ្នកជា​អ្វី​ ​ជា​គ្រុឌ​ដ៏​ប្រសើរ​ជាង​សត្វស្លាប​ទាំងឡាយ​ ​កាល​ស្វែងរក​ចំណី​ដើម្បី​ខ្លួន​ ​ទើប​ចាប់​យក​នាគ​ ​ដោយ​ភេទ​ជា​ព្រាហ្មណ៍​ទេ​ឬ​។​
 [​៣២២​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​ខ្ញុំ​មិនមែន​ជា​ស្តេច​សត្វ​សា្លប​ទេ​ ​គ្រុឌ​ ​ខ្ញុំ​មិនដែល​ឃើញ​ទេ​ ​ខ្ញុំ​ជា​អ្នក​ត្រេកអរ​ដោយ​អាសិរពិស​ ​ម្នាល​ព្រាហ្មណ៍​ ​ជន​ទាំងឡាយ​ដឹង​ថា​ ​ខ្ញុំ​ជា​ហ្ម​ពស់​។​
 [​៣២៣​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​កម្លាំង​របស់​អ្នក​ដូ​ចមេ្តច​ ​សិល្បៈ​របស់​អ្នក​ដូ​ចមេ្តច​ ​ទាំង​អ្នក​រឹងប៉ឹង​ព្រោះ​ហេតុអ្វី​ ​បាន​ជា​មិន​កោតខ្លាច​នាគ​។​
 [​៣២៤​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​គ្រុឌ​បាន​ប្រាប់​វិជ្ជា​ពិស​ដ៏​ប្រសើរ​ដល់​ឥសី​មួយ​ ​អង្គ​ ​ជា​កោសិយ​គោត្រ​នៅក្នុង​ព្រៃ​ ​ប្រព្រឹត្ត​តបធម៌​អស់​រាត្រី​យូរ​។​ ​ខ្ញុំ​ជា​អ្នក​មិន​ខ្ជិលច្រអូស​ទាំងយប់​ទាំង​ថ្ងៃ​ ​បាន​បម្រើ​ឥសី​មួយ​អង្គ​នោះ​ ​ដែល​មានខ្លួន​ចំរើន​ហើយ​ ​កាល​គង់នៅ​ក្នុង​ចន្លោះភ្នំ​ដោយ​សេចក្តី​គោរព​។​ ​ឥសី​នោះ​ ​ដែល​ខ្ញុំ​បាន​បម្រើ​ហើយ​ក្នុង​កាលនោះ​ ​វត្ត​ក្តី​ ​ព្រហ្មចរិយៈ​ក្តី​ ​ឥសី​នោះ​បាន​ប្រព្រឹត្ត​ហើយ​ ​ឥសី​មានជោគ​នោះ​ ​ក៏​បង្រៀន​មន្តទិព្វ​ ​ដល់​ខ្ញុំ​តាម​សេចក្តី​ប្រាថ្នា​។​ ​ខ្ញុំ​ជា​អ្នក​រឹងប៉ឹង​ ​ព្រោះ​មន្ត​នោះ​ ​បាន​ជា​មិន​ខ្លាច​នាគ​ទាំងឡាយ​ ​ខ្ញុំ​ជា​អាចារ្យ​របស់​ពួក​អ្នកសម្លាប់​សត្វ​មានពិស​ទាំងឡាយ​ ​ជន​ទាំងឡាយ​ស្គាល់​ខ្ញុំ​ថា​ ​អាលម្ពាយ​ន៍​។​
ថយ | ទំព័រទី ១៤២ | បន្ទាប់
ID: 636873436800794726
ទៅកាន់ទំព័រ៖