ព្រះត្រៃបិដក ភាគ ៦២

 ​[​៣២៩​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​បូជា​មហាយញ្ញ​ហើយ​ ​រមែង​បរិសុទ្ធ​យ៉ាងនេះ​ ​យើង​នឹង​បូជា​មហាយញ្ញ​ ​គង់​នឹង​រួចចាក​បាប​ដោយ​អាការ​យ៉ាងនេះ​។​
 [​៣៣០​]​ ​(​សោម​ទត្ត​.​.​.​)​ ​ណ្ហើយចុះ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹងគេ​ចចេញ​ថ្ងៃនេះ​ ​ខ្ញុំ​មិន​នៅជា​មួយ​នឹង​ឪពុក​ទេ​ ​ខ្ញុំ​មិន​ដើរ​ជាមួយនឹង​ឪពុក​ ​ដែល​ធ្វើអំពើ​អាក្រក់​យ៉ាងនេះ​ ​អស់​មួយ​ជំ​ហ៊ាន​ទេ​។​ ​
 [​៣៣១​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​សោម​ទត្ត​កុមារ​ ​ជា​ពហុស្សូត​ ​បាន​ពោល​ពាក្យ​នេះ​នឹង​បិតា​ហើយ​ ​ក៏​ប្រកាសទេវតា​ទាំងឡាយ​ ​ហើយ​គេច​ចេញ​ចាកទី​នោះ​។​
 [​៣៣២​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​នាគ​ណា​មាន​ពន្លឺ​ដូចជា​សម្បុរ​នៃ​សត្វ​មេភ្លៀង​ ​មាន​ក្បាល​ក្រហម​ ​អ្នក​ចូរ​ចាប់​នាគ​ធំ​នុ៎ះ​ចុះ​ ​ហើយ​ចូរ​នាំ​កែវមណី​នុ៎ះ​ដល់​ខ្ញុំ​។​ ​កាយ​របស់​នាគ​នុ៎ះ​ ​រមែង​ប្រាកដ​ដូចជា​គំនរ​ប៉ុយ​កប្បាស​ ​នាគ​នេះ​ដេក​លើ​ដំបូក​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ចាប់​យក​នាគ​នោះ​ចុះ​។​
 [​៣៣៣​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​គ្រានោះ​ ​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​ ​កាល​ជប់​បទ​នៃ​មន្ត​ទាំងឡាយ​ ​ធ្វើជា​គ្រឿង​ការពារ​ខ្លួន​ ​ដោយ​ឱសធ​ទិព្វ​ទាំងឡាយ​ហើយ​ ​ទើប​អាច​ចាប់​នាគ​នោះ​ ​ដោយ​វិធី​យ៉ាងនេះ​។
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636873437385298158
ទៅកាន់ទំព័រ៖