ព្រះត្រៃបិដក ភាគ ៦២

​នាគ​ទាំងឡាយ​ដែល​កាន់​ព្រះ​ខ័ន​ដ៏​ប្រសើរ​ ​ដូចជា​ផ្កា​ក​ណ្ណិ​ការី​ក​ ​ចោម​រោម​ភូរិ​ទត្ត​ណា​ ​ពី​ក្នុង​កាលមុន​ ​(​ឥឡូវនេះ​)​ ​ភូរិ​ទត្ត​នោះ​ ​យើង​មិនឃើញ​ទេ​។​ ​ណ្ហើយចុះ​ ​ឥឡូវនេះ​ ​យើង​នឹង​ទៅកាន់​លំនៅ​របស់​ភូរិ​ទត្ត​ ​យើង​គង់​នឹង​ឃើញ​ប្អូន​របស់​អ្នក​ ​ដែល​តាំងនៅ​ក្នុង​ធម៌​ ​បរិបូណ៌​ដោយ​សីល​។​
 [​៣៣៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ឯ​ភរិយា​ទាំងឡាយ​របស់​ភូរិ​ទត្ត​ ​បានឃើញ​ព្រះមាតា​នៃ​ភូរិ​ទត្ត​នោះ​ ​កំពុង​ដើរមក​ ​ក៏​ផ្គងដៃ​ឡើង​កន្ទក់កន្ទេញ​ថា​ ​បពិត្រ​លោក​ម្តាយ​ជា​ម្ចាស់​ ​ក្រោយ​មួយ​ខែ​មក​ហើយ​ ​អំពី​ថ្ងៃនេះ​ ​យើង​មិន​ដឹង​ភូរិ​ទត្ត​ដ៏​មានយស​ ​ជា​បុត្ត​របស់​លោក​ ​ជា​ស្លាប់​ ​ឬ​រស់នៅ​ទេ​។​
 [​៣៣៩​]​ ​(​នាង​សមុទ្ទ​ជា​.​.​.​)​ ​យើង​កាល​មិន​ឃើញ​ភូរិ​ទត្ត​ទេ​ ​នឹង​ឆេះ​ដោយ​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​ ​ដូចជា​មេ​សត្វស្លាប​បាត់​កូន​ ​ឃើញ​តែ​សំបុក​ទទេ​ដូច្នោះ​។​ ​យើង​កាល​មិន​ឃើញ​ភូរិ​ទត្ត​ ​នឹង​ឆេះ​ដោយ​សេចក្តី​ទុក្ខ​អស់​កាលយូរ​ ​ដូចជា​មេ​អក​បាត់​កូន​ ​ឃើញ​តែ​សំបុក​ទទេ​ដូច្នោះ​។​ ​យើង​កាល​មិន​ឃើញ​ភូរិ​ទត្ត​ទេ​ ​នឹង​ឆេះ​ដោយ​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​ ​ដូចជា​មេ​សត្វ​ចាក្រពាក​នោះ​ ​នៅ​លើ​ភក់​ ​ដែល​មិន​មាន​ទឹក​ដោយពិត​។​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636873437889236981
ទៅកាន់ទំព័រ៖