ព្រះត្រៃបិដក ភាគ ៦២
[៣៤៣] (កូនទាំងឡាយ...) បពិត្រព្រះមាតា សូមលោកដកដង្ហើមស្រួលចុះ កុំសោយសោកឡើយ យើងទាំងឡាយ នឹងនាំបងមក យើងទាំងឡាយ ត្រាច់ទៅកាន់ទីស្វែងរកបង នឹងទៅកាន់ទិសតូចធំលើភ្នំ ជ្រោះភ្នំ ក្នុងស្រុក និងនិគមទាំងឡាយ លោកចូរឃើញបង ដែលមកក្នុងរវាងខាងក្នុង ៧ រាត្រី។
[៣៤៤] (អាលម្ពាយនព្រាហ្មណ៍...) នាគដែលរួចអំពីដៃ (របស់យើង) ក្រាបចុះលើជើងលោកយ៉ាងខ្លាំង លោកត្រូវពស់ចឹកឬ លោកកុំខ្លាចឡើយ ចូរដល់សេចក្តីសុខចុះ។
[៣៤៥] (សុទស្សននាគរាជ...) នាគនេះ មិនអាចឲ្យទុក្ខណាមួយដល់អាត្មាទេ អ្នកចាប់ពស់មានទាំងប៉ុន្មាន មិនមែនមានច្រើនជាងអាត្មាទេ។
[៣៤៦] (អាលម្ពាយនព្រាហ្មណ៍...) អ្នកណាហ្ន៎ ភ្លីភើ្ល មានភេទដូចជាភេទនៃព្រាហ្មណ៍ មកកាន់បរិស័ទ ហើយហៅ (អញ) ច្បាំង បរិស័ទចូរស្តាប់ពាក្យរបស់យើងចុះ។
[៣៤៧] (សុទស្សននាគរាជ...) ម្នាលអាលម្ពាយន៍ អ្នកច្បាំងនឹងយើងដោយនាគ យើងក៏ច្បាំងនឹងអ្នកដោយកូនកង្កែបដែរ ការភ្នាល់ក្នុងចម្បាំងនោះ ចូរមានដល់យើងដោយកហាបណៈ ៥.០០០ ជាកំណត់។
ID: 636873438415717094
ទៅកាន់ទំព័រ៖