ព្រះត្រៃបិដក ភាគ ៦២
[៣៤៨] (អាលម្ពាយនព្រាហ្មណ៍...) ម្នាលមាណព យើងជាអ្នកមានទ្រព្យស្តុកស្តម្ភ អ្នកឯងជាអ្នកទាល់ក្រ តើបុគ្គលណា ជាអ្នកធានាអ្នក ម្យ៉ាងទៀត ទ្រព្យដំកល់ទុកក្នុងការភ្នាល់ មានដែរឬ។ ទ្រព្យដំកល់ទុកក្នុងការភ្នាល់របស់យើង មាន ទាំងបុគ្គលជាអ្នកធានាប្រាកដដូច្នោះក៏មានដែរ ការភ្នាល់ក្នុងចម្បាំងនោះ ចូរមានដល់យើងដោយកហាបណៈ ៥.០០០ ជាកំណត់។
[៣៤៩] (សុទស្សននាគរាជ...) បពិត្រមហារាជ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ពាក្យអាត្មាភាព សេចក្តីចំរើន ចូរមានដល់ព្រះអង្គ ព្រះអង្គមានកិត្តិគុណ សូមព្រះអង្គធានាដោយកហាបណៈ ៥.០០០ របស់អាត្មាភាព។
[៣៥០] (ព្រះរាជា...) នែព្រាហ្មណ៍ បំណុលជារបស់នៃបិតា ឬថាខ្ញុំជំពាក់ដោយខ្លួនឯង បានជាអ្នកទារយកទ្រព្យរបស់យើងច្រើន តើព្រោះហេតុអ្វី។
[៣៥១] (សុទស្សននាគរាជ...) ដ្បិតអាលម្ពាយនព្រាហ្មណ៍ ផ្ចាញ់អាតា្មភាពដោយ នាគ អាត្មាភាពនឹងញ៉ាំងកូនកង្កែបឲ្យខាំព្រាហ្មណ៍។ បពិត្រមហារាជញ៉ាំងដែនឲ្យចំរើន ព្រោះហេតុនោះ សូមព្រះអង្គមានពួកអ្នកកាន់ព្រះខ័នហែហម យាងទៅដើម្បីទតពស់ដែលគួរទត។
ID: 636873438680602245
ទៅកាន់ទំព័រ៖