ព្រះត្រៃបិដក ភាគ ៦២

 ​[​៤០​]​ ​(​ព្រះវរបិតា​)​ ​ខ្ញុំ​មិន​បរិភោគ​ស្លឹក​នេះ​ទេ​ ​ព្រោះ​ស្លឹកឈើ​នេះ​ ​មិនមែន​ជា​ភោជន​របស់ខ្ញុំ​ ​ខ្ញុំ​បរិភោគ​តែ​បាយ​នៃ​ស្រូវសាលី​ ​ដែល​លាយ​ដោយ​សាច់​ដ៏​ស្អាត​។​ ​
 [​៤១​]​ ​សេចក្តី​អស្ចារ្យ​កើត​ប្រាកដ​ដល់​ខ្ញុំ​ ​ព្រោះ​ឃើញ​ ​(​លោក​)​ ​នៅ​ស្ងាត់​តែ​មា្នក់​ឯង​ ​កាល​លោក​បរិភោគភោជន​បែបនេះ​ ​សម្បុរ​នៅតែ​ស្រស់ថ្លា​ដោយហេតុ​ដូ​ចមេ្តច​។​
 [​៤២​]​ ​(​មហាសត្វ​)​ ​បពិត្រ​ព្រះរាជា​ ​អាត្មាភាព​ម្នាក់ឯង​ ​សិង​លើ​កម្រាល​ស្លឹក​ ​ដែល​តាំង​ទុក​ហើយ​ ​បពិត្រ​ព្រះរាជា​ ​វណ្ណៈ​របស់​អាត្មាភាព​ស្រស់ថ្លា​ដោយ​ដំណេក​ម្នាក់ឯង​នោះ​ ​។​ ​ពួក​អ្នករក្សា​ព្រះរាជា​ ​ដែល​សៀត​ព្រះ​ខាន់​ ​មិន​ប្រាកដ​ដល់​អាត្មាភាព​ទេ​ ​បពិត្រ​ព្រះរាជា​ ​វណ្ណៈ​របស់​អាត្មាភាព​ ​ថ្លាស្រស់​ដោយ​ដំណេក​ម្នាក់ឯង​នោះ​។​ ​អាត្មាភាព​ ​មិន​តាម​សោក​ ​នឹង​អារម្មណ៍​ដែល​កន្លង​ហើយ​ ​មិន​ប្រា​ថា្ន​នូវ​អារម្មណ៍​ដែល​មិនទាន់​មកដល់​ ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​វត្ថុ​ដែល​លើកឡើង​ចំពោះមុខ​ ​ហេតុ​នោះ​ ​បាន​ជា​វណ្ណៈ​របស់​អាត្មាភាព​ ​រមែង​ថ្លាស្រស់​។​ ​ជនពាល​ទាំងឡាយ​ ​តែង​រីងស្ងួត​ ​ព្រោះ​សេចក្តី​ប្រា​ថា្ន​អារម្មណ៍​ដែល​មិនទាន់​មកដល់​ ​ព្រោះ​សេចក្តី​តាម​សោក​ស្តាយ​អារម្មណ៍​ដែល​កន្លងទៅ​ហើយ​នេះ​ ​ដូចជា​ដើម​បបុស​មាន​សម្បុរ​ខៀវ​ ​ដែលគេ​ដក​ហាល​ថ្ងៃ​ដូចោ្នះ​។​
ថយ | ទំព័រទី ១៥ | បន្ទាប់
ID: 636873390227080862
ទៅកាន់ទំព័រ៖