ព្រះត្រៃបិដក ភាគ ៦២

 ​[​៣៥២​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​ម្នាល​មាណព​ ​ខ្ញុំ​មិន​មើលងាយ​អ្នក​ដោយ​សិប្ប​វាទ​ទេ​ ​ចំណែក​អ្នកមើល​ងាយ​ដោយ​សិប្បៈ​ ​បាន​ជា​មិន​កោតក្រែង​នាគ​។​
 [​៣៥៣​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​នែ​ព្រាហ្មណ៍​ ​អាត្មា​ក៏​មិន​មើលងាយ​អ្នក​ដោយ​សិប្ប​វាទ​ទេ​ ​តែ​អ្នក​បញ្ឆោត​ជន​ច្រើន​ដោយ​នាគ​ដែល​មិន​មានពិស​។​ ​អាត្មា​ដឹង​អ្នក​យ៉ាងណា​ ​ជន​ក៏​ត្រូវ​ដឹង​អ្នក​យ៉ាងនោះ​ដែរ​ ​ម្នាល​អាលម្ពាយ​ន៍​ ​អ្នក​មិនបាន​អង្កាម​ ​១​ ​ក្តាប់​ ​នឹង​បានទ្រព្យ​អំពី​ណា​។​
 [​៣៥៤​]​ ​(​អា​លម្ពាយ​នព្រា​ហ្ម​ណ៍​.​.​.​)​ ​អ្នក​ស្លៀកដណ្តប់​ស្បែក​ខ្លា​ទាំង​ក្រចក​ ​មាន​ផ្នួងសក់​ ​ជា​មនុស្ស​កខ្វក់​ភ្លីភ្លើ​ ​មកកាន់​បរិស័ទ​ ​ហើយ​មើលងាយ​នាគ​បែបនេះ​ថា​ ​មិន​មានពិស​ ​អ្នក​ចូរ​មក​ ​ហើយ​គង់​នឹង​ដឹង​នាគ​នោះ​ ​ដែល​ពេញដោយ​តេជះ​របស់​នាគ​ដ៏​ខ្ពង់ខ្ពស់​ ​ខ្ញុំ​សំគាល់​ថា​ ​នាគ​នុ៎ះ​ ​នឹង​ធ្វើ​អ្នកឲ្យ​ដូចជា​គំនរ​ផេះ​យ៉ាង​ឆាប់​។​
 [​៣៥៥​]​ ​(​សុ​ទស្សន​នាគរាជ​.​.​.​)​ ​ពិស​នៃ​ពស់​ផ្ទះ​ ​ពស់​ទឹក​ ​ពស់​ខៀវ​ ​គ្រាន់​មាន​ខ្លះ​ ​ឯ​ពិស​នៃ​នាគ​មាន​ក្បាល​ក្រហម​ ​មិន​មាន​សោះ​ឡើយ​។​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636873438936286869
ទៅកាន់ទំព័រ៖