ព្រះត្រៃបិដក ភាគ ៦២
[៣៥៨] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅលើផែនដី ស្មៅ វល្លិ៍ ពួកឈើ ជាឱសធ នឹងស្វិតស្រពោនគ្មានសល់។
[៣៥៩] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅខាងលើ ភ្លៀងនឹងមិនបង្អុរចុះ ទឹកសន្សើមនឹងមិនធ្លាក់ចុះអស់ ៧ ឆ្នាំ។
[៣៦០] បពិត្រព្រះអង្គ ព្រះនាមព្រហ្មទត្ត សូមទ្រង់ជ្រាបចុះ បើអាត្មាភាពសាចពិសទៅក្នុងទឹក ត្រី និងអណ្តើក ដែលជាសត្វកើតក្នុងទឹកទាំងប៉ុន្មាន នឹងស្លាប់ទាំងអស់។
[៣៦១] (ព្រាហ្មណ៍នេសាទ ...) ទឹកដែលតាំងនៅក្នុងកំពង់បយាគៈ ដែលអញកំពុងស្រោច ជាទឹកដែលលោកសន្មតថា សម្រាប់លាងបាប ចុះខ្មោចអ្វី ជ្រមុជអញចុះទៅក្នុងស្ទឹងយមុនាដ៏ជ្រៅ។
[៣៦២] (សុភោគនាគរាជ...) នាគណា ជាធំក្នុងលោក មានយស បានមកព័ទ្ធក្រុងពារាណសីដោយជុំវិញ អញជាកូននាគដ៏ប្រសើរនោះ ម្នាលព្រាហ្មណ៍ នាគទាំងឡាយ ហៅអញថា សុភោគដូច្នេះ។
ID: 636873439412364099
ទៅកាន់ទំព័រ៖