ព្រះត្រៃបិដក ភាគ ៦២

​ឯង​នោះ​ ​ដែល​បង​របស់​អញ​នោះ​ផ្គាប់​ហើយ​ ​ឲ្យ​ស្កប់ស្កល់​ដោយ​កាម​ទាំងពួង​ ​ឯង​បាន​ប្រទូស្ត​ចំពោះ​បង​ដែល​មិន​ប្រទូស្ត​ ​ពៀរ​នោះ​មកដល់​ឯង​ក្នុង​ទីនេះ​ហើយ​។​ ​ឯង​ចូរ​ដក​ ​ក​ ​យ៉ាង​ឆាប់​ ​អញ​នឹង​មិន​ឲ្យ​ជីវិត​ដល់​ឯង​ទេ​ ​អញ​រឭក​ឃើញ​នូវ​ពៀរ​ ​(​ដែល​ឯង​ធ្វើ​)​ ​ចំពោះ​បង​ ​អញ​នឹង​កាត់​ក្បាល​ឯង​ឥឡូវនេះ​។​
 [​៣៦៥​]​ ​(​ព្រាហ្មណ៍​នេសាទ​.​.​.​)​ ​ព្រាហ្មណ៍​ជា​អ្នករៀន​មន្ត​ ​១​ ​ជា​អ្នក​ប្រកបដោយ​ការ​សូម​ ​១​ ​ជា​អ្នក​បូជា​ភ្លើង​ ​១​ ​ព្រាហ្មណ៍​ប្រកបដោយ​ហេតុ​ទាំង​ ​៣​ ​នេះ​ ​អ្នក​មិន​គួរ​សម្លាប់​ទេ​។​
 [​៣៦៦​]​ ​(​សុ​ភោគ​នាគរាជ​.​.​.​)​ ​បុរី​ណា​ ​របស់​ព្រះបាទ​ធតរដ្ឋ​ ​ជា​វិការៈ​នៃ​មាស​ទាំងអស់​ ​ដែល​ចូល​ទៅកាន់​ស្ទឹង​យមុនា​ ​ទល់នឹង​ភ្នំ​ហិមពាន្ត​ ​ដែល​នៅ​ជិត​ស្ទឹង​យមុនា​ ​រមែង​រុងរឿង​។​ ​បងប្អូន​របស់​អញ​ទាំងនោះ​ ​ជា​បុរស​ក្លៀវក្លា​ ​ជា​អ្នក​រួម​ផ្ទៃ​ ​នៅក្នុង​បុរី​នោះ​ ​បងប្អូន​ទាំងនោះ​ ​ក្នុង​បុរី​នោះ​ ​និយាយ​យ៉ាងណា​ ​ឯង​នឹង​ទៅជា​យ៉ាងនោះ​។​
 [​៣៦៧​]​ ​(​កា​ណា​រិដ្ឋ​នាគរាជ​.​.​.​)​ ​បពិត្រ​សុ​ភោគ​ ​យ័ញ្ញ​ ​និង​វេទ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​ដែល​ព្រាហ្មណ៍​ឯទៀត​ប្រកប​ហើយ​ ​មិនមែន​ជា​របស់​ផ្តេសផ្តាស​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​កាល​តិះដៀល​ព្រាហ្មណ៍​ដែល​មិន​គួរ​តិះដៀល​ ​ឈ្មោះថា​លះបង់​ទ្រព្យ​ ​និង​ធម៌​របស់​ពួកសប្បុរស​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636873439863149883
ទៅកាន់ទំព័រ៖