ព្រះត្រៃបិដក ភាគ ៦២
[៣៦៨] ពួកអ្នកប្រសើរ (ព្រាហ្មណ៍) ប្រកាន់ខាងការរៀនមន្ត ពួកជាធំជាងជន (ក្សត្រិយ៍) ប្រកាន់ខាងការផែនដី ពួកវេស្សៈ ប្រកាន់ខាងការភ្ជួររាស់ ពួកសូទ្រៈប្រកាន់ខាងការបម្រើផេ្សងៗគ្នា តាមសមគួរដល់ប្រទេស ជនទាំងឡាយបានពោលថា ត្រកូលទាំង ៤ នេះ ព្រហ្មបានតាក់តែងហើយ។
[៣៦៩] ទេវរាជព្រះនាមធាតុ វិធាតុ វរុណៈ កុវេរៈ សោមៈ យមៈ ចន្ទិមៈ វាយុ សុរិយៈ សេ្តចទាំងនេះ បានបូជាយ័ញ្ញដ៏ច្រើន ទាំង (បានឲ្យ) វត្ថុជាទីប្រាថ្នាគ្រប់យ៉ាង ដល់ពួកព្រាហ្មណ៍អ្នករៀនមន្ត។ ព្រះបាទអជ្ជុនណា មានកម្លំាង មានសេនាគួរខ្លាច មានដៃមួយពាន់
(១) មិនមានបុគ្គលណាស្មើ លើផែនដី ជាអ្នកយិតធ្នូ ៥០០ បាន ព្រះបាទអជ្ជុននោះឯង ក៏បូជាភ្លើងក្នុងកាលនោះដែរ។
[៣៧០] បុគ្គលណា មានចិត្តជ្រះថ្លា រីករាយ បានញ៉ាំងព្រាហ្មណ៍ឲ្យបរិភោគបាយ និងទឹក អស់កាលយូរ ដ៏សមគួរតាមអានុភាព បពិត្រសុភោគ បុគ្គលនោះ នឹងបានជាទេវតាមួយអង្គ។
(១) មិនមែនមានដៃមួយពាន់ទេ គឺអាចយិតធ្នូដែលខ្មាន់ធ្នូប្រាំរយនាក់យិតរួច។ អដ្ឋកថា។
ID: 636873440177427858
ទៅកាន់ទំព័រ៖