ព្រះត្រៃបិដក ភាគ ៦២
[៣៧៧] ព្រាហ្មណ៍ទាំងឡាយ ជាវត្ថុសម្រាប់បូជា មានច្រើនលើផែនដី មានក្នុងទិសខាងកើត ទិសខាងលិច ទិសខាងត្បូង និងទិសខាងជើង តែងញ៉ាំងសេចក្តីត្រេកអរឲ្យកើតដល់វាសវៈ។
[៣៧៨] (ភូរិទត្តនាគរាជ...) ម្នាលអរិដ្ឋ ការៀនយកនូវវេទទាំងឡាយ ជាទោសរបស់អ្នកប្រាជ្ញទាំងឡាយ តែជាអំពើរបស់បុគ្គលពាលទាំងឡាយ (ត្រៃវេទ) ជាធម៌ ដូចថ្ងៃបណ្តើរកូន ព្រោះសំឡឹងមើលទៅ មិនសើ្មវេទទាំងឡាយ ជាចំណែកនៃកលឧបាយ ទង់ទាញអ្នកមានបញ្ញាមិនបានទេ ការពារជនអ្នកទ្រូស្តមិត្រ បំផ្លាញសេចក្តីចំរើននោះ ក៏មិនបានទេ ភ្លើងដែលបុគ្គលបម្រើហើយ រមែងមិនការពារនូវសត្វមានកម្មបានទេ ជារបស់មិនប្រសើរ ប្រកបដោយទោស។ មួយទៀត សត្វទាំងឡាយ មានទ្រព្យ មានភោគៈ យកទ្រព្យទាំងអស់លាយដោយឧស និងស្មៅហើយដុតភ្លើង មានតេជះ មិនមានអ្វីស្មើ កាលឆេះវត្ថុដែលគេដុតហើយ ក៏មិនគប្បីឆ្អែត ម្នាលអ្នកដឹងរសដោយអណ្តាតទាំងពីរ ចុះបុគ្គលណា គប្បីធ្វើភ្លើងនោះឲ្យឆ្អែតបាន។
ID: 636873440883568247
ទៅកាន់ទំព័រ៖