ព្រះត្រៃបិដក ភាគ ៦២
ខីរៈ មានការប្រែប្រួលជាធម្មតា ក្លាយទៅជាទធិ ហើយទៅជានវនីតយ៉ាងណា ភ្លើងជាតេជោធាតុ មានការប្រែប្រួលជាធម្មតា យ៉ាងនោះដែរ លុះតែប្រកបដោយគ្រឿងពួត ទើបឆេះ។ ភ្លើងដែលចូលទៅក្នុងឈើស្ងួត ឬឈើស្រស់ក៏មិនប្រាកដ ភ្លើងដែលនរជនមានឈើពំនួតក្នុងដៃ មិនបានពួត ក៏មិនឆេះ ភ្លើងមិនមែនឆេះដោយការមិនធើ្វទេ។ ប្រសិនបើភ្លើងនៅក្នុងឈើស្ងួត ឬឈើស្រស់ នៅខាងក្នុង នៅក្នុងព្រៃទាំងអស់ក្នុងលោក គប្បីស្ងួតក្រៀម ឯឈើស្ងួតទាំងឡាយគប្បីឆេះ។ ថាបើ នរជនញ៉ាំងភ្លើងដ៏ក្តៅ ប្រកបដោយផែ្សង និងអណ្តាត ឲ្យស៊ីដោយឧស និងស្មៅ ឈ្មោះថា ធ្វើបុណ្យឬ ជនអ្នកធ្វើធ្យូង អ្នកធ្វើអំបិល អ្នកធ្វើអាហារ និងអ្នកដុតសរីរៈនៃបុគ្គលស្លាប់ ឈោ្មះថា ធ្វើបុណ្យដែរឬ។
ID: 636873441039987194
ទៅកាន់ទំព័រ៖