ព្រះត្រៃបិដក ភាគ ៦២

​ពួក​ព្រាហ្មណ៍​ជា​អ្នក​ត្រូវការ​ដោយ​ជីវិត​ក្នុង​លោក​នេះ​ ​ពោល​ថា​ ​(​មហាព្រហ្ម​)​ ​ជា​អ្នក​គ្រប​សង្កត់​លោក​ទាំងអស់​ ​ហើយ​ពោល​ថា​ ​ព្រហ្ម​ជា​អ្នកបម្រើ​ភ្លើង​ដូច្នេះ​ ​បើ​ ​(​មហាព្រហ្ម​)​ ​មាន​អានុភាព​ជាង​លោក​ទាំងអស់​ ​មានអំណាច​ ​មិន​មាន​អ្នកណា​សាង​ ​ហេតុអ្វី​ក៏​សំពះ​ភ្លើង​ដែល​ខ្លួន​និម្មិត​វិញ​។​ ​ពាក្យ​ព្រាហ្មណ៍​ ​ជា​ពាក្យ​គួរ​សើច​ ​មិន​គួរ​ដល់​ការពិនិត្យ​ ​ជា​ពាក្យ​មិន​ពិត​ ​ពួក​ព្រាហ្មណ៍​ ​ក្នុង​កាលមុន​ ​តាក់តែង​ ​(​ពាក្យ​មិន​ពិត​)​ ​ព្រោះ​ហេតុ​នៃ​សក្ការៈ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​កាលបើ​លាភសក្ការៈ​មិនកើត​ឡើង​ទេ​ ​ក៏​ត​នូវ​សន្តិ​ធម៌​ ​ពោល​គឺ​ ​លទ្ធិ​របស់​ខ្លួន​ជាមួយនឹង​ពួក​សត្វ​។​ ​ពួក​អ្នក​ប្រសើរ​ ​(​ព្រាហ្មណ៍​)​ ​ប្រកាន់​ការ​រៀន​មន្ត​ ​ពួក​ជាធំ​ជាង​ដែន​ ​(​ក្សត្រិយ៍​)​ ​ប្រកាន់​ផែនដី​ ​ពួក​វេស្សៈ​ប្រកាន់​ការ​ភ្ជួ​រាស់​ ​ពួក​សូទ្រៈ​ប្រកាន់​ការបម្រើ​ ​ផ្សេង​ៗ​គ្នា​ ​សមគួរ​តាម​ប្រទេស​ ​ជន​ទាំងឡាយ​បាន​ពោល​ថា​ ​ត្រកូល​ទាំង​ ​៤​ ​នេះ​ ​ព្រហ្ម​បាន​តាក់តែង​ហើយ​។​ ​ប្រសិនបើ​ពាក្យ​នុ៎ះ​ ​ជា​ពាក្យពិត​ ​ដូចយ៉ាង​ពាក្យ​ដែល​ព្រាហ្មណ៍​ទាំងឡាយ​ ​ពោល​ហើយ​នេះ​ ​បុគ្គល​មិនមែន​ជា​ក្សត្រិយ៍​ ​មិន​ត្រូវ​បាន​រាជ្យ​ដោយ​ដាច់ខាត​ ​បុគ្គល​មិនមែន​ជា​ព្រាហ្មណ៍​ ​មិន​គប្បី​សិក្សា​នូវ​បទ​នៃ​មន្ត​ ​បុគ្គល​វៀរចាក​ពួក​វេស្សៈ​ ​មិន​គប្បី​ធ្វើការ​ភ្ជួរ​រាស់​ ​ពួក​សូទ្រៈ​មិន​គប្បី​រួច​អំពី​ការប្រើ​នៃជ​នដ​ទៃ​។​ ​
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636873441389197168
ទៅកាន់ទំព័រ៖