ព្រះត្រៃបិដក ភាគ ៦២
ពាក្យនេះ ជាពាក្យមិនពិត ព្រោះហេតុណា (ហេតុនោះ) ព្រាហ្មណ៍ទាំងនេះ ពោលពាក្យកុហកដើម្បីការបំពេញផ្ទៃ បុគ្គលអ្នកមិនមានប្រាជ្ញាទាំងឡាយ រមែងជឿងស៊ប់នូវពាក្យនោះ ចំណែកខាងពួកបណ្ឌិត រមែងឃើញហេតុនោះ ដោយខ្លួនឯង។ ពួកក្សត្រិយ៍នាំយកពលី (ហូតពន្ធ) របស់ពួកវេស្សៈ ពួកព្រាហ្មណ៍ កាន់យកគ្រឿងសស្រ្តាទាំងឡាយ ហើយដើរទៅ (សម្លាប់សត្វ) ហេតុអ្វី ព្រហ្មមិនធ្វើលោកដែលជ្រួលជ្រើម បែកខ្ញែកបែបនោះៗ ឲ្យត្រង់។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទំាងអស់ ហេតុអ្វី ក៏ចាត់ចែងលោកទាំងអស់ឲ្យមានទុក្ខ ហេតុអ្វីមិនធ្វើលោកទាំងអស់ឲ្យបានសេចក្តីសុខ។ ប្រសិនបើព្រហ្មជាឥស្សរៈនោះ ជាប្រធាន ជាម្ចាស់លើភូតរបស់ពួកសត្វក្នុងលោកទាំងអស់ ហេតុអ្វី ក៏ធ្វើលោកឲ្យវិនាស ដោយកលឧបាយ និងការញាំញី ដោយការពោលពាក្យកុហក ដែលមិនមែនជាធម៌។
ID: 636873441549126315
ទៅកាន់ទំព័រ៖