ព្រះត្រៃបិដក ភាគ ៦២

​ប្រសិនបើ​ព្រហ្ម​ជា​ឥស្សរៈ​នោះ​ ​ជា​ប្រធាន​ ​ជា​ម្ចាស់​លើ​ភូត​របស់​ពួក​សត្វ​ក្នុង​លោក​ទាំងអស់​ ​ម្នាល​អរិ​ដ្ឋ​ ​ព្រហ្ម​ជា​ម្ចាស់​លើ​ភូត​ ​មិន​ប្រកបដោយ​ធម៌​ទេ​ ​ព្រោះ​កាលបើ​ធម៌​មាន​ ​បែរជា​ចាត់ចែង​អធម៌​វិញ​។​ ​បុគ្គល​សម្លាប់​កណ្តូប​ ​កន្ទំរុយ​ ​ពស់​ ​កង្កែប​ ​ដង្កូវ​ ​រុយ​ ​ទើប​ឈ្មោះថា​ ​បរិសុទ្ធ​ ​ឯ​ធម៌​ទាំងនេះ​ ​ជា​ធម៌​របស់​ពួក​ជន​អ្នក​នៅក្នុង​ដែន​កម្ពុជៈ​ដ៏​ច្រើន​ ​ជា​ធម៌​មាន​សភាព​មិន​ប្រសើរ​ ​ជា​ធម៌​មិន​ពិត​។​
 [​៣៧៩​]​ ​ប្រសិនបើ​អ្នកសម្លាប់​នោះ​ ​បរិសុទ្ធ​ ​ឬ​អ្នក​ដែល​ត្រូវ​សម្លាប់​នោះ​ ​ទៅកាន់​ឋានសួគ៌​បាន​ ​ពួក​ព្រាហ្មណ៍​ ​គប្បី​សម្លាប់​ពួក​ព្រាហ្មណ៍​ ​ឬ​សម្លាប់​ពួក​ជន​អ្នកជឿ​ពាក្យ​ព្រាហ្មណ៍​នោះ​ ​(​មុន​)​។​ ​មិន​មាន​ពួក​ម្រឹគ​ ​មិន​មាន​ពួក​សត្វ​ចិញ្ចឹម​ ​ពួក​គោ​ណាមួយ​អង្វរ​ឲ្យ​សម្លាប់​ខ្លួន​ទេ​ ​សត្វ​ទាំងឡាយ​ក្នុង​លោក​នេះ​ ​សុទ្ធតែ​ញាប់ញ័រ​ ​ត្រូវការ​ដោយ​ជីវិត​ ​(​ព្រោះថា​)​ ​ជន​ទាំងឡាយ​ ​ប្រារព្ធ​នឹង​សម្លាប់សត្វ​ទាំងឡាយ​ ​និង​សត្វ​ចិញ្ចឹម​ ​ក្នុង​យ័ញ្ញ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636873441776349311
ទៅកាន់ទំព័រ៖