ព្រះត្រៃបិដក ភាគ ៦២

​ពួក​បុគ្គល​ពាល​ ​រមែង​បើក​មាត់​និយាយ​ ​ដោយហេតុ​ទាំងឡាយ​ដ៏​វិចិត្រ​ ​ក្នុង​ការ​លើកឡើង​នូវ​សស​រយ័ញ្ញៈ​ ​និង​ទី​ចង​នៃ​សត្វ​ចិញ្ចឹម​ថា​ ​សស​រយ័ញ្ញ​នេះ​ ​បង្ហូរ​សេចក្តី​ប្រាថ្នា​ដល់​អ្នក​ ​ក្នុង​បរលោក​ ​នឹង​ឲ្យ​សេចក្តី​ទៀងទាត់​ក្នុង​បរលោក​។​ ​ប្រសិនបើ​បុគ្គល​គប្បី​បាន​កែវមណី​ ​ស័ង្ខ​ ​កែវ​មុក្តា​ ​ស្រូវ​ ​ទ្រព្យ​ ​ប្រាក់​ ​និង​មាស​ ​ក្នុង​សស​រយ័ញ្ញ​ ​ក្នុង​ឈើស្ងួត​ ​និង​ឈើ​ស្រស់​ ​ម្យ៉ាងទៀត​ ​ប្រសិនបើ​សស​រយ័ញ្ញ​ ​គប្បី​បង្ហូរ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ ​ក្នុង​ឋានសួគ៌​ ​ពួក​ជន​អ្នកចេះ​ត្រៃវេទ​ដ៏​ច្រើន​ ​គប្បី​បូជា​ ​បុគ្គល​មិនមែន​ជា​ព្រាហ្មណ៍​ ​មិន​គប្បី​បូជា​តិចតួច​ទេ​។​ ​កែវមណី​ ​ស័ង្ខ​ ​កែវ​មុក្តា​ ​ស្រូវ​ ​ទ្រព្យ​ ​ប្រាក់​ ​មាស​ ​ក្នុង​សស​រយ័ញ្ញ​ ​ក្នុង​ឈើស្ងួត​ ​និង​ឈើ​ស្រស់​ ​នឹង​មាន​ពីណា​ ​សស​រយ័ញ្ញ​នឹង​បង្ហូរ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ ​ក្នុង​ឋានសួគ៌​ដូ​ចមេ្ត​ចកើ​ត​។​ ​ពួក​ព្រាហ្មណ៍​ ​ជា​អ្នក​បោក​ប្រាស​ ​ចិត្តអាក្រក់​ ​ជាពួក​ពាល​ ​ប្រលោមលោក​ ​តែង​បើក​មាត់​និយាយ​ដោយហេតុ​ដ៏​វិចិត្រ​ថា​ ​អ្នកឯង​ចូរ​យក​ភ្លើង​ចុះ​ ​ហើយ​ឲ្យ​ទ្រព្យ​ដល់​យើង​ ​លំដាប់នោះ​ ​អ្នកឯង​នឹង​បាន​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ហើយ​ ​នឹង​ដល់​នូវ​សេចក្តី​សុខ​។​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636873441958469728
ទៅកាន់ទំព័រ៖