ព្រះត្រៃបិដក ភាគ ៦២
ពួកព្រាហ្មណ៍នាំបុគ្គលជាសរណៈ (ព្រះរាជា និងមហាមាត្យ) ចូរទៅកាន់រោងសម្រាប់បូជាភ្លើងនោះ ក៏បើកមាត់និយាយដោយហេតុដ៏វិចិត្រ ឲ្យកោរសក់ ពុកមាត់ កាត់ក្រចក ហើយគាបយកទ្រព្យដោយវេទទាំងឡាយ។ ពួកព្រាហ្មណ៍ ជាអ្នកកុហកដ៏ច្រើន បានទាយកម្នាក់ ហើយក៏ចោមស៊ីបាយ ដូចជាក្អែកទាំងឡាយ ចោមចាប់មៀមក្នុងទីស្ងាត់ កុហកធ្វើឲ្យរលីង ហើយដាក់ចុះទៅក្នុងផ្លូវនៃយ័ញ្ញ។ ទាយកតែម្នាក់នោះ ត្រូវពួកព្រាហ្មណ៍បញ្ឆោតហើយដោយអាការយ៉ាងនេះឯង ព្រាហ្មណ៍ទាំងនោះជាច្រើន ចោមប្លន់ដោយការប្រកបដោយឧបាយ ក៏នាំយកទ្រព្យដែលឃើញដោយទេវលោក ដែលមិនឃើញសោះ។ ដូចយ៉ាងពួករាជបុរស ដែលព្រះរាជាប្រើទៅហើយ ក៏នាំយកទ្រព្យនោះរបស់គេ ម្នាលអរិដ្ឋ ពួកព្រាហ្មណ៍ប្រាកដដូច្នោះ ប្រហែលគ្នានឹងពួកចោរ ជាអសប្បុរស ជាបុគ្គលគួរសម្លាប់ តែគេមិនសម្លាប់ក្នុងលោក។
ID: 636873442141380190
ទៅកាន់ទំព័រ៖