ព្រះត្រៃបិដក ភាគ ៦២

​ពួក​ព្រាហ្មណ៍​ ​បាន​កាត់​ដើម​ចា​ ​មក​ប្រើ​ក្នុង​វិ​ធី​យ័ញ្ញ​ ​(​ប្រាប់​ថា​ ​នេះ​)​ ​ជា​ដៃស្តាំ​របស់​ព្រះ​ឥន្រ្ទ​ ​បើ​ពាក្យ​នោះ​ពិត​ ​ព្រះ​ឥន្រ្ទ​ទៅជា​ដាច់ដៃ​ ​ចុះ​ព្រះ​ឥន្រ្ទ​ឈ្នះ​ពួក​អសុរ​ ​ដោ​យក​ម្លំាង​ដៃ​ដូចម្តេច​។​ ​ពាក្យ​នោះ​ទទេ​សោះ​ ​ព្រះ​ឥន្រ្ទ​នៅ​មាន​ដើមដៃ​គ្រប់គ្រាន់​ ​ជា​ទេវតា​ដ៏​ប្រសើរ​ ​មិន​មាន​អ្នកណា​សម្លាប់​បាន​ ​បាន​កំចាត់​ពួក​អសុរ​ ​មន្ត​ទាំងឡាយ​នេះ​ ​របស់​ពួក​ព្រាហ្មណ៍​ ​មាន​សភាព​ជា​របស់​ទទេ​ ​នេះ​ជា​ការ​បញ្ឆោត​ ​ដែលគេ​ឃើញច្បាស់​ក្នុង​លោក​។​ ​ភ្នំ​មាលា​គិរី​ ​១​ ​ភ្នំ​ហិមពាន្ត​ ​១​ ​ភ្នំ​វិ​ជ្ឈៈ​ ​១​ ​ភ្នំ​សុ​ទស្សនៈ​ ​១​ ​ភ្នំ​និ​ស​ភៈ​ ​១​ ​ភ្នំ​កាក​វេ​រុ​ ​១​ ​ភ្នំ​ទាំង​នុ៎ះ​ក្តី​ ​ភ្នំ​ធំ​ ​ៗ​ ​ឯទៀត​ក្តី​ ​ព្រាហ្មណ៍​ទាំងឡាយ​ពោល​ថា​ ​ពួក​ព្រាហ្មណ៍​អ្នក​បូ​ជាយ័​ញ្ញ​កសាង​ហើយ​ ​ដ៏​វិចិត្រ​ដូច្នោះ​។​ ​ព្រាហ្មណ៍​ទាំងឡាយ​ពោល​ថា​ ​ភ្នំ​ទាំងឡាយ​ ​ដែល​ពួក​ព្រាហ្មណ៍​អ្នក​បូ​ជាយ័​ញ្ញ​ ​កាន់​យក​ឥដ្ឋ​ទាំងឡាយ​ ​មាន​បការៈ​យ៉ាងណា​ ​ធ្វើ​វិចិត្រ​ហើយ​ ​ភ្នំ​ទាំងឡាយ​ ​មិនមែន​មាន​បការៈ​ដូច្នោះ​ទេ​ ​ឯ​ភ្នំ​ទាំងឡាយ​ ​មិន​ដូច​របស់​ដទៃ​ទេ​ ​ជា​របស់​មិន​កម្រើក​ ​ជា​ថ្ម​សុទ្ធ​ដែលគេ​ឃើញច្បាស់​។​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636873442310289851
ទៅកាន់ទំព័រ៖