ព្រះត្រៃបិដក ភាគ ៦២

​ភ្នំ​ទាំងឡាយ​មិនមែន​ជា​ឥដ្ឋ​ទេ​ ​ជា​ថ្ម​យូរយារ​ហើយ​ ​ដែក​ ​មិនមែន​កើត​ក្នុង​ឥដ្ឋ​នោះ​ទេ​ ​លោហៈ​ ​ក៏​មិនមែន​កើត​ក្នុង​ឥដ្ឋ​នោះ​ដែរ​ ​ពួក​ព្រាហ្មណ៍​កាល​សសើរ​នូវ​យ័ញ្ញ​នេះ​ ​បាន​ពោល​ថា​ ​ភ្នំ​ទាំងឡាយ​ ​ដែល​ពួក​ព្រាហ្មណ៍​អ្នក​បូ​ជាយ័​ញ្ញ​ ​ធ្វើ​វិចិត្រ​ហើយ​។​ ​ព្រាហ្មណ៍​ទាំងឡាយ​ក្នុង​លោក​នេះ​ ​បាន​ពោល​នូវ​ព្រាហ្មណ៍​អ្នករៀន​មន្ត​ ​បរិបូណ៌​ដោយ​គុណ​នៃ​មន្ត​ ​មានត​បៈ​ ​ថា​ជា​អ្នក​ប្រកបដោយ​ការ​សូម​ ​សាគរ​ពន្លិច​ព្រាហ្មណ៍​នោះ​ ​ដែល​កំពុង​សាចទឹក​នៃ​សមុទ្រ​លើ​ច្រាំង​ ​ព្រោះហេតុនោះ​ ​បាន​ជា​ទឹកសមុទ្រ​នោះ​ប្រៃ​ ​ផឹក​មិនបាន​។​ ​ស្ទឹង​ទាំងឡាយ​កួច​យក​ពួក​ព្រាហ្មណ៍​ ​អ្នក​បរិបូណ៌​ដោយ​វេទ​ ​បរិបូណ៌​ដោយ​មន្ត​ ​ច្រើនជាង​ពាន់​នាក់​ ​ទឹក​ទាំងឡាយ​មិន​ខូច​រស​ ​ព្រោះហេតុនោះ​ទេ​ ​សមុទ្រ​មិន​មាន​អ្វី​ស្មើ​ ​មាន​រសប្រៃ​ ​ផឹក​មិនបាន​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​អណ្តូង​ខ្លះ​ ​ក្នុង​ជីវ​លោក​នេះ​ ​មាន​ទឹកប្រៃ​ ​ដែល​ពួក​ជន​អ្នកផឹក​អណ្តូង​បាន​ផឹក​ហើយ​ ​ម្នាល​អ្នកដឹង​រស​ដោយ​អណ្តាត​ទាំងពីរ​ ​ជន​ទាំងឡាយ​មិន​ពោល​ថា​ ​ទឹក​ក្នុង​អណ្តូង​ទាំងនោះ​ ​មាន​រសប្រៃ​ ​ផឹក​មិនបាន​ ​ព្រោះតែ​កួច​យក​ព្រាហ្មណ៍​ទេ​។​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636873442469838977
ទៅកាន់ទំព័រ៖