ព្រះត្រៃបិដក ភាគ ៦២

​តាំងពី​មុ​នដ​ម្បូង​មក​ ​ស្រ្តី​ណា​ ​ជា​ភរិយា​របស់​បុរស​ណា​ ​មនោ​បាន​ញ៉ាំង​មនុស្ស​ឲ្យ​កើតឡើង​ក្នុង​កាលមុន​ ​មិន​មាន​អ្នកណាមួយ​ ​ថោកទាប​ជាង​គ្នា​ ​ដោយ​ធម៌​នោះ​ ​ព្រាហ្មណ៍​ទាំងឡាយ​បាន​ពោល​នូវ​ការចែក​ ​(​វណ្ណៈ​)​ ​ដោយ​ការ​លះបង់​ ​(​ធម៌​នោះ​)​ ​យ៉ាងនេះ​ឯង​។​ ​សូម្បី​កូន​ចណ្ឌាល​ ​ជា​អ្នក​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​បាន​រៀន​វេទ​ទាំងឡាយ​ ​ពោល​មន្ត​ទាំងឡាយ​ ​ក្បាល​នៃ​កូន​ជន​ចណ្ឌាល​នោះ​ ​មិន​បែក​ជា​ ​៧​ ​ភាគ​ទេ​ ​មន្ត​ទាំងនេះ​ ​ពួក​ព្រាហ្មណ៍​ធ្វើ​ហើយ​ ​ដើម្បី​សម្លាប់​ខ្លួន​។​ ​វាចា​កុហក​ ​ពួក​ព្រាហ្មណ៍​ ​បាន​តាក់តែង​ហើយ​ ​ការ​ចង់បាន​ ​ពួក​ព្រាហ្មណ៍​បាន​តាក់តែង​ ​កាន់​យក​ហើយ​ ​កើតឡើង​តាម​គន្លង​នៃ​កាព្យឃ្លោង​ ​ដែលគេ​ស្រាយ​បាន​ដោយ​ក្រ​ ​ចិត្ត​របស់​បុគ្គល​ពាល​ទាំងឡាយ​ ​ជឿស៊ប់​ក្នុង​អំពើ​មិន​ស្មើ​ ​បុគ្គល​ឥត​ប្រាជ្ញា​ ​រមែង​ជឿ​ពាក្យ​នោះ​។​ ​ព្រាហ្មណ៍​មិន​ ​(​ប្រកប​)​ ​ដោយ​កម្លាំង​ដ៏​មាំ​ ​ដូច​កម្លាំង​នៃ​រាជសីហ៍​ ​ខា្ល​ធំ​ ​និង​ខ្លាដំបង​ ​មនុស្ស​ភាព​ ​(​របស់​ព្រាហ្មណ៍​ទាំងនោះ​)​ ​ត្រូវ​យល់ថា​ ​ដូច​គោ​ដែរ​ ​ព្រោះ​ជាតិ​របស់​ព្រាហ្មណ៍​ទាំងនោះ​ ​សើ្ម​ ​(​ដោយ​គោ​)​ ​ស្មើដោយ​សីហៈ​ជាដើម​។​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636873442637878588
ទៅកាន់ទំព័រ៖