ព្រះត្រៃបិដក ភាគ ៦២

​ប្រសិនបើ​ព្រះរាជា​ឈ្នះ​ផែនដី​ ​ប្រកបដោយ​អាមាត្យ​ ​មាន​អ្នក​ស្តាប់​បង្គាប់​ ​មាន​បរិស័ទ​ ​ព្រះរាជា​នោះ​ ​គប្បី​ឈ្នះ​ពួក​សត្រូវ​ដោយ​ព្រះអង្គ​ឯង​ ​ប្រជាជន​របស់​ព្រះរាជា​នោះ​ ​គប្បី​បាន​សេចក្តី​សុខ​ជានិច្ច​។​ ​មន្ត​របស់​ក្សត្រិយ៍​ ​និង​វេទ​ទាំង​ ​៣​ ​នេះ​ ​ស្មើគ្នា​ដោយ​អត្ថ​ ​(​តែ​ក្សត្រិយ៍​ក្តី​ ​ព្រាហ្មណ៍​ក្តី​)​ ​មិនបាន​វិនិច្ឆ័យ​នូវ​អត្ថ​នៃ​មន្ត​ ​និង​វេទ​ទាំងនោះ​ទេ​ ​ទាំង​មិនដឹង​ ​ដូច​បុគ្គល​កាល​មិនដឹង​ផ្លូវ​ ​ដែល​កំបាំង​ដោយ​ទឹក​។​ ​មន្ត​របស់​ក្សត្រិយ៍​ ​និង​វេទ​ទាំង​ ​៣​ ​នេះ​ ​ស្មើគ្នា​ដោយ​អត្ថ​ ​លាភ​ ​ឥត​លាភ​ ​យស​ ​និង​ឥត​យស​ ​ទាំងអស់​នេះ​ ​ជា​ធម៌​របស់​វណ្ណៈ​ទាំង​ ​៤​ ​នោះ​។​ ​ពួក​គហបតី​ជាច្រើន​លើ​ផែនដី​ ​ញ៉ាំង​បុគ្គល​ឲ្យ​ធ្វើការងារ​ទាំងឡាយ​ ​ព្រោះហេតុតែ​ទ្រព្យ​ ​និង​ស្រូវ​ ​យ៉ាងណា​ ​សូម្បី​ពួក​អ្នកមាន​ត្រៃវេទ​ ​ជាច្រើន​លើ​ផែនដី​ ​ក៏​ញ៉ាំង​បុគ្គល​ឲ្យ​ធ្វើការងារ​ទាំងឡាយ​ ​ក្នុងថ្ងៃនេះ​ ​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636873442856751107
ទៅកាន់ទំព័រ៖