ព្រះត្រៃបិដក ភាគ ៦២

​អង្គ​ ​(​អ្នក​កាន់​ផ្លិត​)​ ​បាន​កាន់​យក​វាល​វិ​ជនី​ដ៏​ឧត្តម​ ​ខាងលើ​ក្បាល​ទាំងពីរ​ខាង​នៃ​បុគ្គល​មាន​បញ្ញា​ដ៏​ប្រសើរ​ណា​។​ ​បាច់​នៃ​កន្ទុយក្ងោក​ដ៏​វិចិត្រ​ផង​ ​ទន់​ផង​ ​មាន​ដង​ជា​វិការៈ​នៃ​មាស​ ​និង​កែវមណី​ ​ប្រព្រឹត្តទៅ​ទាំងពីរ​ខាងមុខ​របស់​បុគ្គល​ណា​។​ ​កុណ្ឌល​ទាំងឡាយ​នេះ​ ​ដ៏​ល្អ​មាន​ពន្លឺ​ដូចជា​ពណ៌​រងើកភ្លើង​នៃ​ឧស​គគីរ​ ​ដ៏​ភ្លឺ​លើ​មាត់​ជើងក្រាន​ ​រមែង​រុងរឿង​ទាំងពីរ​ខាងមុខ​របស់​បុគ្គល​ណា​។​ ​សក់​របស់​បុគ្គល​ណា​ ​មាន​ចុង​ដ៏​សិ្នទ្ធ​ ​ទន់​ខ្មៅ​ ​ត្រូវ​ខ្យល់បក់​ហើយ​ ​ក៏​ញ៉ាំង​ទីបំផុត​នៃ​ថ្ងាស​ឲ្យ​ល្អ​ ​ដូចជា​ផ្លេកបន្ទោរ​ដែល​ចេញ​អំពី​មេឃ​។​ ​ភ្នែក​ទាំងនេះ​ ​វែង​ធំ​របស់​អ្នកណា​ ​អ្នកណា​មាន​ភ្នែក​ទូលាយ​សម​ ​មុខ​នេះ​របស់​អ្នកណា​ ​ភ្លឺឆ្លុះ​ដូច​កញ្ចក់​មាស​ ​មាត់​នេះ​របស់​អ្នកណា​ដ៏​ស្អាត​ ​ដូចជា​ស័ង្ខ​ដ៏​ប្រសើរ​ ​ធេ្ម​ញរ​បស់​បុគ្គល​ណា​ ​កាល​និយាយឡើង​ ​ដូចជា​ផ្កា​មណ្ឌា​ក្រពុំ​។​ ​ដៃ​ ​និង​ជើង​ទាំងឡាយ​របស់​អ្នកណា​ ​ដូចជា​ទឹក​ល័ក្ត​ ​តាំងនៅ​ក្នុង​សេចក្តី​សុខ​ ​អ្នកណា​មាន​រិម​បបូរមាត់​ដូច​ផ្លែ​បាស​ដ៏​ល្អ​ ​ដូចជា​ព្រះអាទិត្យ​ក្នុង​វេលា​ថ្ងៃ​។​ ​អ្នកណា​មាន​សំពត់​បា​វា​រៈ​ដ៏ស​ ​ដូចដើម​រាំង​ដ៏​ធំ​ ​មាន​ផ្ការីក​ហើយ​ ​ក្នុង​ព្រៃ​ហិមពាន្ត​ក្នុង​កាលដែល​កន្លងទៅ​នៃ​ទឹកសន្សើម​ ​ល្អ​ដូច​ព្រះ​ឥន្រ្ទ​ ​ដែល​មានជ័យ​ជំនះ​។​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636873443277845192
ទៅកាន់ទំព័រ៖