ព្រះត្រៃបិដក ភាគ ៦២
អ្នកទាំងឡាយ ចូរនាំយកគោឧសភទំាងនោះរបស់អញ គឺគោឧសភឈ្មោះយូថបតិ ១ អនោជៈ ១ និសភៈ ១ គវម្បតិ ១ មកដល់អញ ជនទាំងឡាយ ចូរធ្វើកិច្ចការទាំងពួងក្នុងទីចំពោះមុខអញ និងបូជា និងឲ្យទានទាំងឡាយ។ អ្នកទាំងឡាយ ចូរតាក់តែងគ្រឿងបូជាគ្រប់មុខ កាលបើព្រះអាទិត្យរះឡើងហើយ អញនឹងបូជា អ្នកទាំងឡាយ ចូរប្រាប់ពួកកុមារ មានចន្ទកុមារជាដើមថា កុមារទំាងឡាយ ចូររីករាយអស់ ១ យប់នេះចុះ។ អ្នកទាំងឡាយ ចូរដំកល់ទុកនូវគ្រឿងយ័ញ្ញគ្រប់មុខ កាលបើព្រះអាទិត្យរះឡើង អញនឹងបូជា អ្នកទាំងឡាយ ចូរប្រាប់កុមារទាំងឡាយក្នុងកាលឥឡូវនេះថា រាត្រីថ្ងៃនេះឯង ជារាត្រីបំផុត។
[៣៩៣] (អភិសម្ពុទ្ធគាថា) ព្រះរាជមាតា (ព្រះបាទឯករាជ) ទ្រង់ព្រះកន្សែង ទ្រង់សេ្តចមកអំពីវិមាន ទ្រង់មានព្រះរាជសវនីយ៍ សួរនូវសេចក្តីនោះនឹងព្រះរាជានោះថា នែកូន ឮថា កូនឯងនឹងបូជាយ័ញ្ញ ដោយព្រះរាជបុត្រទាំង ៤ នាក់មែនឬ។
ID: 636873444343096121
ទៅកាន់ទំព័រ៖