ព្រះត្រៃបិដក ភាគ ៦២

 ​[​៣៩៤​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​កាលបើ​ខ្ញុំ​សម្លាប់​ចន្ទ​កុមារ​ហើយ​ ​បុត្រ​របស់ខ្ញុំ​ទាំងអស់​ ​ក៏​ខ្ញុំ​លះបង់​ដើម្បី​បូ​ជាយ័​ញ្ញ​ដែរ​ ​លុះ​ខ្ញុំ​បូជា​ដោយ​បុត្រ​ទាំងឡាយ​ហើយ​ ​ខ្ញុំ​នឹង​ទៅកាន់​សុគតិ​សួគ៌​។​
 [​៣៩៥​]​ ​(​ព្រះរាជ​មាតា​.​.​.​)​ ​ម្នាលកូន​ ​អ្នក​កុំ​ជឿ​ខណ្ឌ​ហាល​ព្រាហ្មណ៍​នោះ​ថា​ ​សុគតិ​បាន​ដោយ​ការ​បូជា​បុត្រ​ឡើយ​ ​ផ្លូវ​ហ្នឹង​ ​ជា​ផ្លូវ​ទៅកាន់​នរក​ ​មិនមែន​ជា​ផ្លូវ​ទៅកាន់​ឋានសួគ៌​ទេ​។​ ​ម្នាលកូន​កោ​ណ្ឌញ្ញ​គោត្រ​ ​ចូរ​អ្នកឲ្យ​ទាន​ទាំងឡាយ​ ​(​អ្នក​)​ ​កុំ​បៀតបៀន​សព្វ​សត្វ​ដែល​កើត​ហើយ​ ​នឹង​ត្រូវ​កើត​ឡើយ​ ​នេះ​ជា​ផ្លូវ​នៃ​សុគតិ​ ​ផ្លូវ​ ​(​នៃ​សុគតិ​)​ ​មិនមែន​បាន​ដោយ​ការ​បូជា​បុត្រ​ទេ​។​
 [​៣៩៦​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​ខ្ញុំ​នឹង​សម្លាប់​ចន្ទ​កុមារ​ផង​ ​សុរិយ​កុមារ​ផង​ ​តាម​ពាក្យ​ខណ្ឌ​ហាល​អាចារ្យ​ ​បូជា​បុត្រ​ទាំងឡាយ​ ​ដែលគេ​លះបង់​បាន​ដោយ​កម្រ​ហើយ​ ​នឹង​ទៅកាន់​សុគតិ​សួគ៌​។​
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 636873444583329862
ទៅកាន់ទំព័រ៖