ព្រះត្រៃបិដក ភាគ ៦២
[៣៩៧] (អភិសម្ពុទ្ធគាថា) ចំណែកខាងព្រះវសវត្តី ជាព្រះរាជបិតា ត្រាស់សួរហេតុនោះ ចំពោះព្រះបាទឯករាជ ជារាជបុត្រកើតអំពីព្រះឱរានោះថា ម្នាលកូន ឮថា អ្នកនឹងបូជាយ័ញ្ញដោយបុត្រទាំង ៤ មែនឬ។
[៣៩៨] (ព្រះបាទឯករាជ...) កាលបើខ្ញុំសម្លាប់ចន្ទកុមារ (បូជា) ហើយ បុត្រទាំងឡាយទាំងអស់ ក៏ខ្ញុំលះបង់ដែរ ខ្ញុំបូជាយ័ញ្ញដោយបុត្រទាំងឡាយហើយ នឹងទៅកាន់សុគតិសួគ៌។
[៣៩៩] (ព្រះរាជបិតា...) ម្នាលកូន អ្នកកុំជឿខណ្ឌហាលព្រាហ្ម៍ថា សុគតិ មានដោយការបូជាបុត្រឡើយ ផ្លូវហ្នឹង ជាផ្លូវទៅកាន់នរកទេ មិនមែនជាផ្លូវទៅកាន់ឋានសួគ៌ទេ។ ម្នាលកូនកោណ្ឌញ្ញគោត្រ ចូរអ្នកឲ្យទានទាំងឡាយ (អ្នក) កុំបៀតបៀនសព្វសត្វទាំងឡាយដែលកើតហើយ និងត្រូវកើត នេះជាផ្លូវនៃសុគតិ ផ្លូវ (នៃសុគតិ) មិនមែនបានដោយការបូជាបុត្រទេ។
ID: 636873444835014257
ទៅកាន់ទំព័រ៖