ព្រះត្រៃបិដក ភាគ ៦២

 ​[​៤០០​]​ ​(​ព្រះបាទ​ឯករាជ​.​.​.​)​ ​ខ្ញុំ​នឹង​សម្លាប់​ចន្ទ​កុមារ​ផង​ ​សុរិយ​កុមារ​ផង​ ​តាម​ពាក្យ​នៃ​ខណ្ឌ​ហាល​អាចារ្យ​ ​ខ្ញុំ​បូជា​បុត្រ​ទាំងឡាយ​ ​ដែលគេ​លះបង់​បាន​ដោយ​កម្រ​ ​ហើយនឹង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​។​
 [​៤០១​]​ ​(​ព្រះរាជ​បិតា​.​.​.​)​ ​ម្នាលកូន​ ​កោ​ណ្ឌញ្ញ​គោត្រ​ ​អ្នក​ចូរ​ឲ្យ​ទាន​ទាំងឡាយ​ ​(​អ្នក​)​ ​កុំ​បៀតបៀន​សព្វ​សត្វ​ដែល​កើត​ហើយ​ ​និង​ត្រូវ​កើត​ទាំងឡាយ​ឡើយ​ ​អ្នក​ចូរ​ជា​មនុស្ស​ដែល​កូន​ទាំងឡាយ​ចោមរោម​ហើយ​ ​រក្សា​ដែន​ ​និង​ជនបទ​ចុះ​។​
 [​៤០២​]​ ​(​ចន្ទ​កុមារ​.​.​.​)​ ​បពិត្រ​ព្រះ​ទេវៈ​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ចុះ​ ​ចំណែកខាង​ទូល​បង្គំ​ទំាង​ឡាយ​ ​សូម​ជា​អ្នក​ជាប់ចំណង​ ​ហើយ​ឃ្វាល​ដំរី​ ​និង​សេះ​។​ ​បពិត្រ​ព្រះ​ទេវៈ​ ​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ចុះ​ ​ចំណែកខាង​ទូលបង្គំ​ជា​ខ្ញុំ​ទំាង​ឡាយ​ ​សូម​ជា​អ្នក​ជាប់ចំណង​ហើយ​ ​នឹង​ចោល​អាចម៍ដំរី​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636873445064937408
ទៅកាន់ទំព័រ៖