ព្រះត្រៃបិដក ភាគ ៦២

​កាល​តម្បាញ​ដែល​បុគ្គល​ត្បាញ​របស់​ណា​ ​ៗ​ ​ដែល​បុគ្គល​នឹង​ត្បាញ​របស់​ដែល​ត្រូវ​ត្បាញ​ ​(​នោះ​ៗ​)​ ​ជា​របស់​នៅសល់​តិច​ ​យ៉ាងណាមិញ​ ​ជីវិត​របស់​សត្វ​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ផ្លូវទឹក​ដ៏​ពេញ​ ​កាល​ហូរ​ទៅ​ ​មិន​ត្រឡប់​ថយក្រោយ​វិញ​ ​យ៉ាងណាមិញ​ ​អាយុ​របស់​មនុស្ស​ទាំងឡាយ​ ​កាល​កន្លងទៅ​ ​មិន​ត្រឡប់​វិញ​ ​យ៉ាងនោះ​ដែរ​។​ ​ផ្លូវទឹក​ដ៏​ពេញ​ ​គប្បី​បន្សាត់​ទៅ​នូវ​ដើមឈើ​ទាំងឡាយ​ ​ដែល​ដុះ​ក្បែរ​ច្រាំង​ ​យ៉ាងណាមិញ​ ​សត្វ​ទាំងអស់​ ​ត្រូវ​ជរា​ ​និង​មរណៈ​បន្សាត់​ទៅ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៤៧​]​ ​(​ព្រះវរបិតា​)​ ​នែកូន​ ​ខ្ញុំ​នឹង​ឲ្យ​ពលដំរី​ ​ពល​រថ​ ​ពលសេះ​ ​ពលថ្មើរជើង​ ​ពួក​ពល​ពាក់​គ្រឿង​ក្រោះ​ ​និង​និវេសនដ្ឋាន​ទាំងឡាយ​ ​ជាទី​ត្រេកអរ​ដល់​អ្នក​។​ ​មួយទៀត​ ​យើង​នឹង​ឲ្យ​ស្រ្តី​ស្នំ​ដែល​ស្អិតស្អាង​ដោយ​គ្រឿងអលង្ការ​ទាំងពួង​ដល់​អ្នក​ ​នែកូន​ ​អ្នក​ចូរ​គ្រប់គ្រង​ពួក​ស្រ្តី​ទាំងនោះ​ចុះ​ ​អ្នក​នឹងជា​រាជា​របស់​យើង​ ​ស្រ្តី​របាំ​ជា​អ្នក​ឈ្លាស​ក្នុង​ការ​រាំ​ ​និង​ច្រៀង​ ​សិក្សា​ ​(​ក្នុង​កិច្ច​របស់​ស្រ្តី​)​ ​នឹង​ញ៉ាំង​អ្នកឲ្យ​ត្រេកអរ​ក្នុង​កាម​ ​អ្នក​នឹង​ធ្វើអ្វី​ក្នុង​ព្រៃ​។​ ​យើង​នឹង​នាំ​យក​ពួក​រាជកញ្ញា​ដែល​មានខ្លួន​ប្រដាប់​ហើយ​ ​អំពី​ពួក​ព្រះរាជា​ដទៃ​ដល់​អ្នក​ ​អ្នក​ញ៉ាំង​កូន​ទាំងឡាយ​ឲ្យ​កើត​ក្នុង​ពួក​នាងកញ្ញា​ទាំងនោះ​ ​ហើ​យសិម​បួស​ក្នុង​កាល​ជា​ខាងក្រោយ​ចុះ​។​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636873391095910556
ទៅកាន់ទំព័រ៖