ព្រះត្រៃបិដក ភាគ ៦២
ជនទាំងឡាយណា បូជាយ័ញ្ញខ្លួនឯងក្តី ជនទាំងឡាយណា ឲ្យគេបូជាយ័ញ្ញក្តី ឬក៏ជនទាំងឡាយណា គ្រាន់តែអនុមោទនាមហាយ័ញ្ញ ដែលអ្នកផងកំពុងបូជាប្រាកដដូច្នេះក្តី ជនទំាងឡាយ ទាំងអស់នោះ រមែងទៅកាន់សុគតិ។
[៤០៥] (ចន្ទកុមារ...) ចុះព្រះអង្គឲ្យពួកព្រាហ្មណ៍ទាយសួស្តីរបស់ទូលព្រះបង្គំជាខ្ញុំ ពីមុនមកដើម្បីអ្វី បពិត្រព្រះទេវៈ កាលបើដូច្នេះ ព្រះអង្គឲ្យគេសម្លាប់ពួកទូលបង្គំជាខ្ញុំ ដើម្បីប្រយោជន៍ដល់យ័ញ្ញដោយឥតហេតុ។ ពីដើម កាលដែលទូលព្រះបង្គំជាខ្ញុំទាំងឡាយនៅក្មេងនៅឡើយ (មេ្តចក៏) ព្រះអង្គមិនសម្លាប់ មិនឲ្យគេសម្លាប់ទៅ បពិត្រព្រះបិតា ឥឡូវនេះ ទូលបង្គំជាខ្ញុំទាំងឡាយ ជាកេ្មងពេញកម្លោះ ជាអ្នកឥតប្រទូស្ត ក៏ស្រាប់តែព្រះអង្គឲ្យគេសម្លាប់។ បពិត្រមហារាជ សូមព្រះអង្គទតមើល ទូលបង្គំជាខ្ញុំទាំងឡាយ ដែលពាក់គ្រឿងក្រោះជិះដំរី ជិះសេះច្បាំងហើយ និងកំពុងច្បាំង មនុស្សទាំងឡាយបែបខ្ញុំនេះ មិនមែនជាមនុស្សសម្រាប់បូជាយ័ញ្ញទេ។
ID: 636873445518103328
ទៅកាន់ទំព័រ៖