ព្រះត្រៃបិដក ភាគ ៦២

​ជន​ទាំងឡាយ​ ​តែង​បញ្ជូន​ពួក​មនុស្ស​ដូច​ទូលបង្គំជាខ្ញុំ​ ​ទៅ​ក្នុង​បច្ចន្តគ្រាម​ ​ដែល​បះបោរ​ឡើង​ហើយ​ ​ឬ​ក្នុង​ដងព្រៃ​ ​បពិត្រ​ព្រះបិតា​ ​កាលបើ​ដូច្នោះ​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​មិន​ត្រូវ​ព្រះអង្គ​ឲ្យ​គេ​សម្លាប់​ ​ក្នុង​ទី​មិនជា​ឱកាស​ ​ដោយ​ឥត​ហេតុ​ទេ​។​ ​មេ​សត្វស្លាប​ទាំងឡាយ​ណា​នីមួយ​ ​ធ្វើ​សម្បុក​ដោយ​ស្មៅ​ទាំងឡាយ​ហើយ​នៅ​ ​កូន​ទាំងឡាយ​ជាទីស្រឡាញ់​របស់​មេ​សត្វស្លាប​ទាំងនោះ​ ​បពិត្រ​ព្រះ​ទេវៈ​ ​កាលបើ​ដូច្នេះ​ ​ព្រះអង្គ​នៅតែ​ឲ្យ​គេ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​។​ ​ព្រះអង្គ​កុំ​ជឿ​ពាក្យ​ខណ្ឌ​ហាល​ព្រាហ្មណ៍​នោះ​ថា​ ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ ​មិន​គប្បី​សម្លាប់​អញខ្ញុំ​ដូចនេះ​ឡើយ​ ​បពិត្រ​ព្រះ​ទេវៈ​ ​ព្រោះ​ខណ្ឌ​ហាល​ព្រាហ្មណ៍​នោះ​ ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ហើយ​ ​គប្បី​សម្លាប់​ព្រះអង្គ​ក្នុង​កាល​ជាលំដាប់​។​ ​បពិត្រមហារាជ​ ​ព្រះរាជា​ទាំងឡាយ​ ​តែង​ព្រះរាជទាន​ស្រុក​ដ៏​ប្រសើរ​ផង​ ​និគម​ដ៏​ប្រសើរ​ផង​ ​ភោគៈ​ផង​ ​ដល់​ព្រាហ្មណ៍​នោះ​ ​កាលបើ​ដូច្នោះ​ ​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ជា​អ្នក​បរិភោគ​រាល់​ ​ៗ​ ​ដុំ​បាយ​ដ៏​ថ្មោង​ ​តែង​បាន​បរិភោគ​រាល់​ៗ​ ​ត្រកូល​។​ ​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636873445693503360
ទៅកាន់ទំព័រ៖