ព្រះត្រៃបិដក ភាគ ៦២

​បពិត្រមហារាជ​ ​ព្រាហ្មណ៍​នោះ​ ​ប្រាថ្នា​ដើម្បី​ប្រទូស្ត​ចំពោះ​ជន​អ្នកឲ្យ​ទាំងនោះ​ ​ដូចជា​ព្រះអង្គ​ ​បពិត្រ​ព្រះ​ទេវៈ​ ​ពួក​ព្រាហ្មណ៍​ទាំង​នុ៎ះ​ ​ជា​មនុស្ស​អកតញ្ញូ​ដោយ​ច្រើន​។​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​ចុះ​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​សូម​ជាប់ចំណង​ហើយ​ ​នឹង​ឃ្វាល​ដំរី​ ​និង​សេះ​។​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​នូវ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​វិញ​ចុះ​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ជាប់ចំណង​ហើយ​ ​នឹង​ចាក់​អា​ចម៌​ដំរី​។​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​កុំ​សម្លាប់​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ឡើយ​ ​សូម​ព្រះអង្គ​ព្រះរាជទាន​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​ឲ្យ​ជា​ទាសៈ​នៃ​ខណ្ឌ​ហាល​ព្រាហ្មណ៍​វិញ​ចុះ​ ​ទូលបង្គំជាខ្ញុំ​ទាំងឡាយ​ ​សូម​ជាប់ចំណង​នឹង​ចាក់​អា​ចម៌​សេះ​។​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636873445883224211
ទៅកាន់ទំព័រ៖