ព្រះត្រៃបិដក ភាគ ៦២
ម្នាលពួកស្រីជាមេផ្ទះទាំងអស់គ្នា ចូរនាងទាំងឡាយទៅក្រាបទៀបបាទានៃខណ្ឌហាលព្រាហ្មណ៍ជាម្ចាស់ហើយ (និយាយថា) បពិត្រលោកខណ្ឌហាលដ៏ចំរើន យើងទាំងឡាយបានប្រទូស្តអ្វីដល់លោក។
[៤១៣] លំដាប់នោះ ព្រះនាងសេលា ជាព្រះរាជធីតាគួរអាណិត បានឃើញព្រះភាតាទាំងឡាយ ដែលគេនាំខ្លួនទៅហើយ ទ្រង់ព្រះកន្សែងថា ឮថាយ័ញ្ញ ព្រះរាជបិតាអញ ទ្រង់ប្រាថ្នាឋានសួគ៌ឲ្យប្រព្រឹត្តទៅហើយ។
[៤១៤] (លំដាប់នោះ) វសុលរាជកុមារបម្រះននៀលក្នុងទីចំពោះព្រះភក្រ្តព្រះរាជា ទ្រង់ព្រះកនែ្សងអង្វរថា បពិត្រព្រះទេវៈ សូមព្រះអង្គកុំសម្លាប់បិតារបស់ទូលបង្គំជាខ្ញុំឡើយ ព្រោះទូលបង្គំជាខ្ញុំនៅកេ្មង ពុំទាន់ធំនៅឡើយ។
[៤១៥] (ព្រះរាជា...) មា្នលវសុលកុមារ នុ៎ះបិតារបស់ឯង ចូរឯងស្ងប់រម្ងាប់ជាមួយនឹងបិតារបស់ឯងចុះ ឯងយំស្រែកក្នុងព្រះរាជវាំង ឈ្មោះថាញ៉ាំងទុក្ខយ៉ាងខ្លាំង ឲ្យកើតឡើងដល់អញ អ្នកទាំងឡាយ ចូរលែងពួកកុមារក្នុងកាលឥឡូវនេះចុះ ការបូជាយ័ញ្ញដោយកូនរបស់អញ ល្មមលើកលែងចុះ។
ID: 636873446970846420
ទៅកាន់ទំព័រ៖