ព្រះត្រៃបិដក ភាគ ៦២

 ​[​៤១៦​]​ ​(​ខណ្ឌ​ហាល​ព្រាហ្មណ៍​)​ ​ទូលបង្គំ​ក្រាបទូល​ព្រះអង្គ​តាំងពីដើមមក​ថា​ ​ការ​បូ​ជាយ័​ញ្ញ​នេះ​ ​ជា​អំពើ​ធ្វើ​បាន​ដោយ​កម្រ​ផង​ ​មិន​ងាយ​នឹង​ឲ្យ​កើតឡើង​បាន​ផង​ ​កាលបើ​គ្រឿ​ងយ័ញ្ញ​ដែល​ទូលបង្គំជាខ្ញុំ​ប្រុងប្រៀប​ស្រេចហើយ​ ​ហេតុអ្វី​ក៏​ព្រះអង្គ​ធ្វើឲ្យ​អាក់ខាន​ទៅវិញ​។​ ​ជន​ទាំងឡាយ​ណា​ ​បូ​ជាយ័​ញ្ញ​ដោយខ្លួនឯង​ក្តី​ ​ជន​ទាំងឡាយ​ណា​ ​ឲ្យ​គេ​បូ​ជាយ័​ញ្ញ​ក្តី​ ​ឬក៏​ជន​ទាំងឡាយ​ណា​ ​គ្រាន់តែ​អនុ​មោទនា​មហា​យ័ញ្ញ​ ​ដែល​អ្នកផង​កំពុង​បូជា​ ​ប្រាកដ​ដូច្នេះ​ក្តី​ ​ជន​ទំាង​អស់នោះ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​។​
 [​៤១៧​]​ ​បពិត្រ​ព្រះ​ឯករាជ​ ​យ័ញ្ញ​ ​ទូលបង្គំជាខ្ញុំ​ចាត់ចែង​រៀបចំ​ដើម្បី​ព្រះអង្គ​ ​ដោយ​រតនៈ​ទាំងពួង​ហើយ​ ​បពិត្រ​ព្រះ​ទេវៈ​ ​សូម​ព្រះអង្គ​យាង​ចេញទៅ​ ​ព្រះអង្គ​នឹង​ទៅ​រីករាយ​ក្នុង​ឋានសួគ៌​។​
 [​៤១៨​]​ ​(​អភិ​សម្ពុទ្ធ​គាថា​)​ ​ពួក​ស្រ្តី​ទាំង​ ​៧០០​ ​នុ៎ះ​ ​នៅក្មេង​ ​ៗ​ ​ដែល​ជា​ភរិយា​ចន្ទ​កុមារ​ ​រំសាយ​កេសា​ ​ទួញ​យំ​ដើរតាម​ផ្លូវ​ទៅ​។​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636873447198389434
ទៅកាន់ទំព័រ៖