ព្រះត្រៃបិដក ភាគ ៦២
ចន្ទកុមារ និងសុរិយកុមារ ដែលជាអ្នកបរិភោគសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ត្រូវគេនាំយកទៅដើម្បីប្រយោជន៍ដល់យ័ញ្ញនៃព្រះបាទឯករាជ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកបរិភោគនូវសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃមាតា ត្រូវគេនាំយកទៅ។ ចន្ទកុមារ និងសុរិយកុមារ ជាអ្នកបរិភោគសាច់ដ៏មានរស ជាអ្នកដែលខ្មាន់ព្រះកេសផ្ងូតៗស្អាតហើយ ទ្រទ្រង់កុណ្ឌល លាបស្រឡាបដោយកំញាន និងខ្លឹមចន្ទន៍ ធ្វើសេចក្តីសោកក្នុងហ្ឫទ័យនៃជន ត្រូវគេនាំយកទៅ។ កាលពីមុន ពួកពលដំរី តែងតាមហែហមនូវចន្ទកុមារ និងសុរិយកុមារណា ដែលគង់លើខ្នងដំរីដ៏ប្រសើរ ថ្ងៃនេះ ចន្ទកុមារ និងសុរិយកុមារទាំងពីរព្រះអង្គនោះ យាងទៅដោយព្រះបាទាទទេ។
ID: 636873447721219339
ទៅកាន់ទំព័រ៖