ព្រះត្រៃបិដក ភាគ ៦២

​កាលពីមុន​ ​ពួក​ពលសេះ​ ​តែង​តាម​ហែ​នូវ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ណា​ ​ដែល​គង់​លើ​ខ្នង​សេះ​ដ៏​ប្រសើរ​ ​ថ្ងៃនេះ​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ទាំងពីរ​ព្រះអង្គ​នោះ​ ​យាង​ទៅ​ដោយ​ព្រះ​បាទា​ទទេ​។​ ​កាលពីមុន​ ​ពួក​រថ​ ​តែង​តាម​ហែ​នូវ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ណា​ ​ដែល​គង់​ក្នុង​កណ្តាល​រថ​ដ៏​ប្រសើរ​ ​ថ្ងៃនេះ​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ទាំងពីរ​ព្រះអង្គ​នោះ​ ​យាង​ទៅ​ដោយ​ព្រះ​បាទា​ទទេ​។​ ​កាលពីមុន​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ណា​ ​សេ្តច​ទៅ​ដោយ​ព្រះ​ទីនាំង​អស្សតរ​ ​ដែល​តាក់តែងដោយ​គ្រឿងមាស​ ​ថ្ងៃនេះ​ ​ចន្ទ​កុមារ​ ​និង​សុរិយ​កុមារ​ទាំងពីរ​ព្រះអង្គ​នោះ​ ​យាង​ទៅ​ដោយ​ព្រះ​បាទា​ទទេ​។​ ​
 [​៤២០​]​ ​(​មហាជន​.​.​.​)​ ​ម្នាល​បក្សី​ ​បើ​អ្នក​ចង់ស៊ី​សាច់​ ​ចូរ​អ្នក​ហើរ​ទៅតាម​ទិសខាងកើត​នៃ​ក្រុង​បុប្ផវតី​ចុះ​ ​ព្រោះ​ព្រះបាទ​ឯករាជ​ ​ភាន់ស្មារតី​ ​ទ្រង់​យក​ព្រះរាជបុត្រ​ ​៤​ ​ព្រះអង្គ​ ​បូ​ជាយ័​ញ្ញ​ក្នុង​ទីនុ៎ះ​។​ ​
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 636873447930061284
ទៅកាន់ទំព័រ៖