ព្រះត្រៃបិដក ភាគ ៦២
ជនជាច្រើន ពួកខ្លះដែលគេឃើញក្នុងវេលាព្រឹក តែគេមិនឃើញក្នុងវេលាលា្ងច ជនជាច្រើនពួកខ្លះ ដែលគេឃើញក្នុងវេលាល្ងាច តែគេមិនឃើញក្នុងវេលាព្រឹក។ សេចក្តីព្យាយាមក្នុងកុសល គេគួរធើ្វក្នុងថ្ងៃនេះឯង បុគ្គលណា គប្បីដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក ដ្បិតការបណ្តោះបណ្តៃអំពីសេចក្តីស្លាប់ ដែលមានសេនាច្រើននោះ មិនមានដល់យើងទេ។ ពួកចោរទាំងឡាយ តែងប្រាថា្នទ្រព្យ បពិត្រព្រះរាជា អាត្មាភាពផុតស្រឡះហើយអំពីបំណង បពិត្រព្រះរាជា សូមព្រះអង្គមក សូមព្រះអង្គត្រឡប់ព្រះហឫទ័យទៅវិញចុះ អាត្មាភាពមិនត្រូវការដោយរាជ្យទេ។
ចប់ តេមិយជាតក ទី ១។
ID: 636873391468021840
ទៅកាន់ទំព័រ៖