ព្រះត្រៃបិដក ភាគ ៦២
            
        
        
            
            
                
                 [២២៥] សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែចន្ទកុមារដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯងចូរទទួលយកសេចក្តីសោកក្នុងហ្ឫទ័យនៃអញនេះទៅចុះ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែសុរិយកុមារដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯងចូរទទួលយកសេចក្តីសោកក្នុងហ្ឫទ័យនៃអញនេះទៅចុះ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែចន្ទកុមារ ដែលគេនាំទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯង ចូរទទួលយកសេចក្តីសោកក្នុងហឫទ័យនៃអញនេះទៅចុះ។ សេចក្តីសោកក្នុងហឫទ័យនៃអញណា ព្រោះតែសុរិយកុមារ ដែលគេនាំយកទៅដើម្បីសម្លាប់ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធរបស់អ្នក ចូរទទួលយកសេចក្តីសោកក្នុងហឫទ័យនៃអញនេះទៅចុះ។ 
            
            
         
        
            
                ID: 636873449457428644 
                
            
            
                ទៅកាន់ទំព័រ៖