ព្រះត្រៃបិដក ភាគ ៦២
            
        
        
            
            
                
                អ្នកឯងសម្លាប់ពួកកុមារ ដែលអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ អ្នកឯងសម្លាប់ពួកកុមារ ដែលសត្វលោកទាំងអស់ អាឡោះអាល័យ នែខណ្ឌហាលព្រាហ្មណ៍ ម្តាយអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ អ្នកឯងសម្លាប់ពួកកុមារ ដែលអង់អាចដូចសីហៈ ជាអ្នកមិនប្រទូស្ត នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯងកុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ អ្នកឯងសម្លាប់ពួកកុមារ ដែលសត្វលោកទាំងអស់អាឡោះអាល័យ នែខណ្ឌហាលព្រាហ្មណ៍ ប្រពន្ធអ្នកឯង កុំបានឃើញកូនទាំងឡាយផង ប្តីផងឡើយ។ 
            
            
         
        
            
                ID: 636873449644159324 
                
            
            
                ទៅកាន់ទំព័រ៖