ព្រះត្រៃបិដក ភាគ ៦២
កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជកញ្ញាដែលមកចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នា អភិសេកចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវបុរសដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួកទេវកញ្ញាដែលមកចួបជុំគ្នា ក្នុងទីនោះ ក៏ប្រជុំគ្នាអភិសេកនូវចន្ទកុមារ។ កាលបើពួកជនទាំងអស់ រួចពីចំណងហើយ ក្នុងកាលនោះ ពួករាជបរិស័ទដែលមកចួបជុំគ្នាក្នុងទីនោះ ក៏ប្រជុំគ្នាលើកទង់សំពត់។
ID: 636873452239947795
ទៅកាន់ទំព័រ៖