ព្រះត្រៃបិដក ភាគ ៦២

 ​[​៥៦​]​ ​(​ព្រះបាទ​បោល​ជនក​)​ ​កំណប់​ធំ​ ​១៦​ ​នេះ​ ​គឺ​កំណប់​ត្រង់​ទី​ព្រះអាទិត្យ​រះ​ ​កំណប់​ត្រង់​ទី​ព្រះអាទិត្យ​លិច​ ​កំណប់​ខាងក្នុង​ ​កំណប់​ខាងក្រៅ​ ​កំណប់​មិនមែន​ខាងក្នុង​ ​មិនមែន​ខាងក្រៅ​ ​កំណប់​ធំ​ត្រង់​ទីសម្រាប់​ឡើង​ ​កំណប់​ត្រង់​ទីសម្រាប់​ចុះ​ ​កំណប់​ត្រង់​សាលព្រឹក្ស​ធំ​ទាំងបួន​ ​កំណប់​ត្រង់​ទីមួយ​យោជន៍​ជុំវិញ​ ​កំណប់​ធំ​ត្រង់​ចុង​ភ្លុក​ដំរី​ទាំងពីរ​ ​កំណប់​ត្រង់​ចុងកន្ទុយ​ ​កំណប់​ក្នុងទឹក​ ​កំណប់​ធំ​ត្រង់​ចុងឈើ​សហស្ស​ថាម​ធ្នូ​ ​បល្ល័ង​ ​៤​ ​ជ្រុង​ ​នឹង​ញុំា​ងនាង​សី​វលី​រាជទេវី​ឲ្យ​ត្រេកអរ​។​ ​
 ​[​៥៧​]​ ​(​ព្រះបាទ​មហាជន​ក​)​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ប្រា​ថា្ន​ ​មិន​ត្រូវ​នឿយណាយ​ទេ​ ​យើង​ឃើញច្បាស់​ចំពោះខ្លួន​ឯង​ ​យើង​ប្រា​ថា្ន​យ៉ាងណា​ ​ក៏បាន​យ៉ាងនោះ​។​ ​បុរស​ជា​បណ្ឌិត​ ​ត្រូវតែ​ប្រាថ្នា​ ​មិន​ត្រូវ​នឿយណាយ​ទេ​ ​យើង​ឃើញច្បាស់​ចំពោះខ្លួន​ ​(​ដែល​ទេវតា​)​ ​ស្រង់​អំពី​ទឹក​ ​មក​ដាក់លើ​គោក​។​ ​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636873392297459281
ទៅកាន់ទំព័រ៖