ព្រះត្រៃបិដក ភាគ ៦២
បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន យើងប្រាថ្នាយ៉ាងណា ក៏បានយ៉ាងនោះ។ បុរសជាបណ្ឌិត ត្រូវតែព្យាយាម មិនត្រូវនឿយណាយទេ យើងឃើញច្បាស់ចំពោះខ្លួន (ដែលទេវតា) ស្រង់អំពីទឹក មកដាក់លើគោក។ នរជន មានប្រាជ្ញា សូម្បីសេចក្តីទុក្ខប៉ះពាល់ហើយ មិនគប្បីកាត់សេចក្តីប្រាថា្ន ដើម្បីដល់នូវសេចក្តីសុខទេ ព្រោះថាការប៉ះពាល់ដ៏ច្រើន ឥតប្រយោជន៍ក៏មាន មានប្រយោជន៍ក៏មាន ពួកជនអ្នកមិនត្រិះរិះ រមែងដល់នូវសេចក្តីស្លាប់។ ហេតុដែលបុគ្គលមិនបានគិត សម្រេចក៏មាន ហេតុដែលបុគ្គលគិតហើយ វិនាសទៅក៏មាន ព្រោះភោគៈទាំងឡាយរបស់ស្រី្ត ឬបុររស មិនមែនសម្រេចដោយការគិតទេ។
[៥៨] (មហាជន) ម្នាលគ្នាយើងដ៏ចំរើន ព្រះរាជាត្រួតនូវផែនដីទាំងមូល ជាម្ចាស់ក្នុងទិស មិនដូចអំពីដើមសោះ ថ្ងៃនេះមិនទ្រង់ក្រសាលរបាំ មិនទ្រង់ធ្វើទុកក្នុងព្រះហ្ឫទ័យចំពោះចំរៀង មិនទតម្រឹគ មិនទតឧទ្យាន មិនទតហង្ស ទ្រង់គង់នៅស្ងៀម ហាក់ដូចជាមនុស្សគ មិនទ្រង់កាត់សេចក្តី។
[៥៩] (ព្រះបាទមហាជនក) ព្រះបចេ្ចកពុទ្ធទាំងឡាយ ទាំងកេ្មង ទាំងចាស់ អ្នកប្រាថ្នាសេចក្តីសុខ មានសេចក្តីស្ងប់ស្ងាត់ជាប្រក្រតី ប្រាសចាកចំណងជាកិលេស គង់នៅក្នុងអារាមនៃបុគ្គលណាហ៎្ន ក្នុងថ្ងៃនេះ។ អ្នកប្រាជ្ញទាំងឡាយណា បានកន្លងនូវតណ្ហា ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ នៅក្នុងលោកដែលកំពុងខ្វល់ខ្វាយ ខ្ញុំសូមថ្វាយបង្គំអ្នកប្រាជ្ញទាំងនោះ ជាអ្នកសែ្វងរកនូវគុណដ៏ធំ។
ID: 636873392562914464
ទៅកាន់ទំព័រ៖