ព្រះត្រៃបិដក ភាគ ៦២

​កាលណា​អញ​នឹង​លះបង់​នគរ​មិថិលា​ ​ជា​ក្រុង​សម្បូណ៌​ ​មាន​រាន​ផ្សារ​ ​ដែលគេ​ចែក​ដោយ​ល្អ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នគរ​មិថិលា​ ​ជា​ក្រុង​សម្បូណ៌​ ​ដ៏​កុះករ​ដោយ​គោ​ ​សេះ​ ​និង​រថ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នគរ​មិថិលា​ ​ជា​ក្រុង​សម្បូណ៌​ ​មាន​របៀប​នៃ​ព្រៃ​សួន​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នគរ​មិថិលា​ ​ជា​ក្រុង​សម្បូណ៌​ ​មាន​របៀប​នៃ​ព្រៃ​ឧទ្យាន​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នគរ​មិថិលា​ ​ជា​ក្រុង​សម្បូណ៌​ ​មាន​របៀប​នៃ​ប្រាសាទ​ដ៏​ប្រសើរ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នគរ​មិថិលា​ ​ជា​ក្រុង​សម្បូណ៌​ ​មាន​កំពែង​ ​៣​ ​ជាន់​ ​ពេញដោយ​រាជវង្សានុវង្ស​ ​ដែល​ព្រះបាទ​វិទេហៈ​ ​ព្រះនាម​សោមនស្ស​មានយស​ ​ទ្រង់​សាង​ទុក​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​ដែន​វិទេហៈ​ ​ជា​ដែន​សម្បូណ៌​ ​បរិបូណ៌​ដោយ​ការ​សន្សំ​ ​(​នូវ​ធញ្ញា​ហារ​ជាដើម​)​ ​ដែល​រក្សា​តាម​ធម៌​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ដែន​វិទេហៈ​ ​ជា​ដែន​សម្បូណ៌​ ​ដែល​បច្ចាមិត្រ​ផ្ចាញ់​មិនបាន​ ​ជា​ដែន​រក្សា​តាម​ធម៌​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636873392918424798
ទៅកាន់ទំព័រ៖