ព្រះត្រៃបិដក ភាគ ៦២

​កាលណា​អញ​នឹង​លះបង់​នូវ​ខាងក្នុង​បុរី​ ​ដែល​ជាទី​រីករាយ​ ​ដែល​ជាង​ចែក​វាស់​ដោយ​ចំណែក​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ខាងក្នុង​បុរី​ ​ជាទី​រីករាយ​ ​ដែល​បូក​ដោយ​កំ​បោ​ ​និង​ដី​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ខាងក្នុង​បុរី​ ​ជាទី​រីករាយ​ ​មាន​ក្លិនក្រអូប​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ដំណាក់​កំពូល​ទាំងឡាយ​ ​ដែល​ជាង​ចែក​ហើយ​ ​វាស់​ហើយដោយ​ចំណែក​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ដំណាក់​កំពូល​ទាំងឡាយ​ ​ដែល​បូក​ដោយ​កំ​បោ​ ​និង​ដី​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះ​នូវ​ដំណាក់​កំពូល​ទាំងឡាយ​ ​ដែល​មាន​ក្លិនក្រអូប​ ​ជាទី​រីករាយ​នៃ​ចិត្ត​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​ដំណាក់​កំពូល​ទាំងឡាយ​ ​ដែល​លាប​ល្អ​ហើយ​ ​ប្រោះព្រំ​ដោយ​ខ្លឹមចន្ទន៍​ក្រហម​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​កាលណា​អញ​នឹង​លះបង់​នូវ​គ្រែ​មាស​ទាំង​ឡាយ​ ​មាន​ព្រំ​ជា​កម្រាល​ដ៏​វិចិត្រ​ ​ហើយ​បួស​ ​ការ​លះបង់​នោះ​ ​នឹង​សម្រេច​ក្នុង​កាលណា​ហ្ន៎​។​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636873393127626764
ទៅកាន់ទំព័រ៖